អគ្គនាយក​ស៊ីម៉ាក់​បញ្ជាក់​អំពី​ជំហាន​លើ​​គ្រាប់បែក​គីមីរបស់អាមេរិក​នៅ​វត្ត​គគីរ​

400

ភ្នំពេញៈ​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧​នេះបានបញ្ជាក់ថាថ្ងៃទី៥ខែតុលានេះ ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​ដឹកនាំ​ដោយ​លោក​ទេស​ដ្ឋ​មន្ត្រី​សរី កុសល ,​អាជ្ញាធរ​គីមី​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនី​យ័​ជ័យ សុន រួមជាមួយ​មន្ត្រី​ជំនាញ​បាន​ប្រជុំ​ពិភាក្សាគ្នា​ក្នុងការ​បោសសំអាត​គ្រាប់បែក​អាវុធ​គីមី​នៅ​វត្ត​គគីរ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក​ខេត្តស្វាយរៀង ។​
​លោក​អគ្គនាយក​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​របស់លោកទៀត​ថា​ចំពោះ​ករណី​គ្រាប់បែក​គីមី​នេះ​ត្រូវអនុវត្ត​បី​ជំហាន​។​​ទី​១. អនុវត្ត​ការ​បោស​​សំអាត​គ្រាប់បែក​អាវុធ​គីមី​ដោយ​ដឹកជញ្ជូន​និង​រក្សាទុក​នៅ​កន្លែង​សុ​វ​តិ្ថ​ភាព​។​២. ត្រូវធ្វើ​ការសិក្សា​វិភាគ​ផលប៉ះពាល់​ខាង​បរិស្ថាន សុខភាព​និង​សេដ្ឋកិច្ចសង្គម (​ភារកិច្ច​ខាង​អាជ្ញាធរ​គីមី​)​និង​ទី​៣. ត្រូវធ្វើ​ការកំទេច​និង​បន្សាប​ចោល​គ្រាប់បែក​អាវុធ​គីមី (​សំរាប់​ពេលវេលា​ខាងមុខ​)​។​

​លោក​អគ្គ​នាយក​បាន​បន្ថែមថា​គ្រាប់​ដែល​បាន​រកឃើញ ក្រុម​ជំនាញ​នឹង​បន្ត​វេច​ខ្ចប់​សំណល់​ជាតិ​ផ្ទុះ​និង​សារធាតុ​គីមី​នៃ​គោលដៅ​ទី​១​នេះ ហើយនឹង​បន្ត​រុករក​គោលដៅ​ទី​២​។​
​លោក​បញ្ជាក់ថា សារធាតុ​គីមី​ដែល​បាន​រកឃើញ​នៅ​គោលដៅ​ទី​១​នេះ នៅមាន​ឥទ្ធិពល​និង​ប្រ​សិ​ទិ្ធ​ភាព​ខ្ពស់​នៅឡើយ​(​រកឃើញ​កាលពី​ថ្ងៃទី​៤​ខែតុលា​)​។ ជាមួយគ្នានេះ​លោក​ក៏បាន​សំដែង​ការ​អរគុណ​ចំពោះ​មន្ត្រី​ជំនាញ​ខាង​អាវុធជាតិផ្ទុះ​និង​អាវុធ​គីមី ជនជាតិ​អាមេរិក​ដែលជា​ដៃគូរ​សហការ​ការងារ​ជាមួយ​ស៊ីម៉ាក់​បាន​អញ្ជើញ​ចូលរួម​និង​គាំទ្រ​ខាង​ជំនាញ​បច្ចេកទេស​ជាមួយគ្នា​នៅ​ថ្ងៃ​នេ​(​ទី​៥​ខែតុលា​)៕​MN/ដោយៈបូព៌ព្រឹក្ស

ក្រុមអ្នកជំនាញប្រជុំ​ពិភាក្សាគ្នា​ក្នុងការ​បោសសំអាត​គ្រាប់បែក​អាវុធ​គីមី​នៅ​វត្ត​គគីរ(រូបថតផេលលោកហេងរតនា)