អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​និង​តំណាង​ស្ថានទូត​បារាំង​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យ

1443
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​និង​តំណាង​ស្ថានទូត​បារាំង​ដឹកនាំ​ដោយ​លោក​GuillaumeNARJOLLET​។​ព្រមទាំង​អ្នកជំនាញ​ខ្មែរ​និង​បារាំង​បាន​ចុះ​ត្រួត​ពិនិត្យមើល​ការវិវឌ្ឍ​នៃ​ដំណើរការ​ជួសជុល​អភិ​រក្ស​ប្រាសាទមេបុណ្យខាងលិច​ដែលជា​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​រដ្ឋាភិបាល​បារាំង​។​

​លោក​ហង់​ពៅ​បាន​និយាយថា​ការដ្ឋាន​ជួសជុល​អភិរក្ស​ប្រាសាទមេបុណ្យខាងលិច​បា​ន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១២​រហូតដល់​បច្ចុប្បន្ន​ទ​ទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។​ដូច​ជាការ​តម្រៀប​ថ្ម​,​កា​រត​ថ្ម​តាម​ច្រាំង​ក​សិន្ធុ​ការ​បង្ហាប់ដី​ការដំឡើង​ថែវ​ខាងកើត​និង​ខ្លោងទ្វារ​ខាងកើត​ឡើងវិញ​បាន​គួរឱ្យកត់សម្គាល់​។ តាម​ការប៉ាន់ប្រមាណរ​បស់​អ្នកជំនាញ​ការជួសជុល​អភិរក្ស​ប្រាសាទមេបុណ្យខាងលិច​អាច​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​៤​ឬ​៥​ឆ្នាំ​ខាងមុខនេះ​។​

​សូម​បញ្ចាក់​ដែរ​ថា​ប្រាសាទមេបុណ្យខាងលិច​មា​នទី​តាំង​ស្ថិតនៅ​លើដី​ទួល​មួយកន្លែង​ចំ​កណ្តាល​បារាយណ៍​ខាងលិច​។​ប្រាសាទ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ​ក្នុង​រាជ្យ​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​ដែលមាន​លក្ខណៈ​ប្លែក​ពិសេស​។​

ដោយហេតុថា​សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើ​អំពី​ថ្មភក់​ហ៊ុមព័ទ្ធ​ស្រះ​ទឹកធំ​មួយ​ដែល​គេ​ជីក​នៅលើ​ដី​ទួល​នោះ​។​តាមរយៈ​ការធ្វើ​កំណាយ​នៅ​ឆ្នាំ​១៩៣៩​គេ​បាន​រកឃើញ​រូប​បដិមា​ជា​ព្រះ​វិស្ណុ ក្នុង​ឥរិយាបថ​ផ្ទំ​មួយអង្គ ក្នុង​ប្រាសាទ​នោះ​ផងដែរ​៕S/

​រូបភាព​:​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​និង​តំណាង​ស្ថានទូត​បារាំង​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​៕​អាជ្ញាធរ​ជាតិ​អប្សរា​