អគ្គនាយិការក្រុមហ៊ុនចែករំលែក ចំណេះដឹង ផ្នែកចែកចាយ ផលិតផល

293
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
តំណាងផលិតផលបួនខេត្ត របស់ក្រុមហ៊ុន ដាណាទ្រីខេមបូឌាត្រេនឌីង ខូអិលធីឌី បានជួបជុំគ្នាក្នុងពិធីសិក្ខាសាលា ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ ក្នុងទឹកដីខេត្តសៀមរាប ដែលមានតំណាងចែកចាយចូលរួមប្រមាណ ២០០នាក់។ ការជួបជុំនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែក និងពិធីសាស្រ្ត នៃការលក់ផលិតផល NNP ការរកទីផ្សារដើម្បីចែកចាយផលិតផលលក់បន្ត និងការ ប្រើប្រាស់ Page Facebook អោយបានត្រឹមត្រូវចំគោលដៅកាន់ល្អប្រសើរឡើង។

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនក៏បានផ្ដល់នូវយុទ្ធសាស្រ្ដ និងគន្លឹះ សំខាន់ៗ ក្នុងការលក់ផលិតផល NNP ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនដល់តំណាង ចែកចាយ អោយបានយល់ដឹង ក្នុងគោលបំណងដើម្បីលើស្ទួយដល់ស្រ្តីមេផ្ទះ និងអាជីវករលក់ដូរ អោយឈានដល់គោលដៅឆ្ពោះទៅរកភាពជោគជ័យដោយ កុំអោយមានការភ័យខ្លាច និងមានការខ្មាស់អៀនផ្សេងៗ។

បន្ទាប់ពីទទួលបានការចែករំលែកបទពិសោធន៍របស់លោកអគ្គនាយកនិងអគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌាត្រេនឌីង ខូអិលធីឌី រួចមកតំណាងដេប៉ូប្រចាំខេត្តបាត់ ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ក៏បានចែករំលែកអំពី ប្រវត្តិនៃការចាប់ផ្ដើមអាជីវកម្មជាមួយក្រុមហ៊ុន ដាណាឌ្រី បទពិសោធន៍អំពីការលក់ ផលិតផលម៉ាក NNP ការចុះទៅទីផ្សារផ្ទាល់ ការហ្វឹកហាត់កូនក្រុម ការផ្ដល់ទំនុកចិត្ត ដល់តំណាងចែកចាយ និងភាពខុសប្លែកគ្នាមុននិងក្រោយពេល ចាប់ផ្ដើមអាជីវកម្មជាមួយក្រុមហ៊ុន ដាណាទ្រី៕