អគ្គនាយិការ​ផ្សារ​ខេ​ស៊ី​ដឹកនាំ​បុគ្គលិក​ចុះ​ចែក​ម៉ាស់​តាម​ដងផ្លូវ​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

1024
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​លោកស្រី​ឃិត​យាន​អគ្គនាយិការ​ផ្សារ​CK​និង​បុគ្គលិក​តំណាង​លោក​ឃិត​ឈឿន​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​បាន​ចែក​ម៉ាស់​ចំនួន​១៥.០០០​ម៉ាស់​ការពារ​មេរោគ​វីរុស​ផ្លូវដង្ហើម​និង​សួត​កូ​រូ​ណា​ដោយ​ឥតគិតថ្លៃ​។ម៉ាស់​នេះ​ជូន​អាជីវករ​ផ្សារ​និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ស្ថិត​នៅមុខ​ច្រកចូល​ផ្សារ​KC​ក្នុង​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​បន្ទាបពី​មាន​ចរាចរ​ណែនាំ​ពី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេងទៀត​។​

​លោក​ម៉ម​ប៊ុនហេង​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​យើង​បាន​នឹង​កំពុង​តាម​ដន​ជាប់​ជាប្រចាំ​និង​បាន​ដាក់ចេញ​វិធានការ​ឆ្លើយតប​បន្ទាន់​ជា​បន្តបន្ទាប់​ផងដែរ​ដោយ​សម្រេចចិត្ត​ដាក់​ម៉ាស៊ីន​ស្កេ​នក​ម្តៅ​នៅតាម​អាកាសយានដ្ឋាន​ទាំង​៣​និង​តាម​បណ្តា​ច្រកព្រំដែន​សំខាន់ៗ​ក្នុង​ទូទាំងប្រទេស​។​

ក្នុងនោះ​ព្រមទាំង​បាន​ចាត់​មន្ត្រី​សុខាភិបាល​ឱ្យ​តាមដាន​ពិនិត្យ​អ្នកដំណើរ​ដែល​ចូល​ម​កម្ពុជា​និង​មានការ​ចាត់ចែង​ឱ្យមាន​បន្ទប់​ដាច់ដោយឡែក​សម្រាប់​អ្នក​សង្ស័យថា​មាន​ឆ្លង​ហើយ​បាន​ត្រៀម​រថយន្ត​សង្គ្រោះ​និង​បំពាក់​សម្ភារ​បរិក្ខា​ថ្នាំពេទ្យ​នៅ​រាជធានី​ភ្នំពេញ​,​ខេត្ត​ព្រះសីហនុ​,​និង​ខេត្តសៀមរាប​,​ដែលជា​ទីតាំង​នៃ​ច្រកចូល​របស់​អ្នកដំណើរ​។​

​ក្រសួងសុខាភិបាល​អះអាង​ថា​នៅ​កម្ពុជា​មិនមាន​ការរកឃើញ​ករ​ណី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ណូ​វ៉ែល​កូ​រ៉ូ​ណាក៏ដោយ ក៏​ក្រសួង​នៅតាម​ដាន​ជាប់​ជាប្រចាំ​៕S/​