អគ្គនាយិកា​អង្គការ​យូណេស្កូ​៖​អង្គរ​តែងតែ​ស្ថិតនៅក្នុង​បេះដូង​របស់​ខ្មែរ​គ្រប់ៗ​រូប​

467
ចែករម្លែក

​ដោយ​៖​បាយ័ន​/​សៀមរាប​៖​ឆ្លៀត​ក្នុងឱកាស​អញ្ជើញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​រយៈពេល​២​ថ្ងៃ​ពីថ្ងៃ​ទី​៤​ដល់ទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​ដើម្បី​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ​។​

ជាមួយ​នោះ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៥​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​លោកជំទាវ​AudreyAZOULAY​អគ្គនាយិកា​យូណេស្កូ​បានធ្វើ​ទស្សនកិច្ច​តាម​ការដ្ឋាន​ជួសជុល​តាម​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយមាន​ការ​អមដំណើរ​ដោយ​ឯកឧត្តម ហង់ ពៅ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​មួយចំនួន​នៃ​អង្គការ​យូណេស្កូ​។

​នា​រសៀល​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​លោកស្រី​បាន​អញ្ជើញ​ស្វែងយល់​ពី​ការជួសជុល​នៅ​ការដ្ឋាន​មួយចំនួន​ក្នុង​ប្រាសាទអង្គរវត្ត​ដូចជា​ការដ្ឋាន​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​របស់​ប្រទេស​ជប៉ុន​។​ការដ្ឋាន​គម្រោង​អ​ភ​រិ​ក្ស​អាល្លឺម៉ង់​-​អប្សរា​(GACP)​ប្រទេស​អា​ល្លី​ម៉​ង់​ពិសេស​គម្រោង​អភិរក្ស​ជួសជុល​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​អង្គរវត្ត​។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​លោកស្រី​បាន​អ​ញ្ចើ​ញ​ពិនិត្យ​ការដ្ឋាន​ជប៉ុន​-​អប្សរា (JASA) នៅ​ប្រាសាទ​បា​យ័ន្ត ការដ្ឋាន​របស់​ប្រទេស​ឥណ្ឌា (ASI) នៅ​ប្រាសាទតាព្រហ្ម និង​ចុះ​ពិនិត្យ​ការងារ​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ប្រាសាទនាគព័ន្ធ​។​

​ក្រៅពី​ការ​ទស្សនា​នៅតាម​ប្រាង្គ​ប្រាសាទ​ហើយ​នោះ​លោកស្រី​អគ្គនាយិកា​និង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ពិភាក្សា​ពន្យល់​ទៅលើ​ការងារ​គ្រប់គ្រង​ការអភិរក្ស​ទូទៅ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

លើសពីនោះ​ទៀត​លោកស្រី​ក៏មាន​ចំណាប់អារម្មណ៍​ថា​ទេសចរ​ដែល​មក​ទស្សនា​តំបន់​អង្គរ​ពិសេស​គឺ​មរតក​វប្បធម៌​អរូបី​។​បាន​ស្វែងយល់​ពី​ប្រពៃណី​ទំនៀមទម្លាប់​ប្រាសាទ​ការធ្វើ​បុណ្យ ការគោរព​បូជា​ព្រះ​ការ​ដោះ​ស្បែក​ជើងពេល​ដើរ​លើ​ប្រាសាទ​ដោយ​សង្កត់ធ្ងន់ថា​«​អង្គរ​តែងតែ​ស្ថិតនៅក្នុង​បេះដូង​របស់​ខ្មែរ​គ្រប់ៗ​រូប​។​សូម​ឲ្យ​ទេសចរ​អន្តរជាតិ​គោរព​នូវ​ទំនៀមទម្លាប់​ប្រពៃណី​និង​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​»៕S/​