អគ្គបញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​ថ្កោលទោស​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​

1412
ចែករម្លែក
  • 36
    Shares

​ដោយ : មុនី​រ័ត្ន​ / ​ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​បានធ្វើកា​រ​ថ្កោលទោស​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​គ្មាន​ហេតុផល​មកលើ​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បង្កប់​ដោយ​ឧបាយកល​ពិសពុល និង​បាន​អំពាវនាវ​ឲ្យ​អង្គការ​មួយ​នេះ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រឌិត​របាយការណ៍​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អគ្គបញ្ជាការដ្ឋាន​កង​ទ័ពជើងគោក ចុះ​ថ្ងៃទី​២៨ ខែមិថុនា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​តាមដាន​ព័​ត៍​មាន នៃ​របាយការណ៍​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ បង្កើតឡើង​តាម​អំពើ​ចិត្ត​របស់​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ហេតុផល​មកលើ​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​អគតិ​របប​ស់​ក្រុម​នេះ មកលើ​ស្ថាប័ន​កងទ័ព នៃ​ប្រទេស​កម្ពុជា​ ៕