អគ្គរាជទូត​កម្ពុជា​ចុះសួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​, HANMI COLOR PACK នាទី​ក្រុង​អាន​សាន ខេត្ត​ខ្យង​គី​

346
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក​ឡុង ឌី​ម៉​ង់ អមដោយ​ទីប្រឹក្សា​ការងារ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ចុះសួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ចំនួន ១២​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន HANMI COLOR PACK Co.,Ltd នា ទីក្រុង​អាន​សាន ខេត្ត​ខ្យង​គី ដើម្បី​ចង់ដឹង​ពី​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​ពលករ​ខ្មែរ​ទាំងនេះ​។​

​ក្នុងឱកាស​នោះ លោក Tae Ro Ahn ប្រធាន​ក្រុមហ៊ុន HANMI COLOR PACK Co.,Ltd បាន​ថ្លែងអំណរគុណ ដល់​លោក​ឯកអគ្គរាជទូត​ដែល​បាន​អញ្ជើញ​មក​ទស្សនៈកិច្ច​នៅ​រោងចក្រ និង​កោតសរសើរ​ដល់​ពលក​រ​កម្ពុជា ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​បំពេញការងារ ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ និង​មាន​អត្ត​ច​រិ​ក​ស្លូតបូត​សាមគ្គីភាព ហើយ​ពលករ​ភាគច្រើន​នៃ​រោងចក្រ​គឺជា​ពលករ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ស្ថានទូត​កម្ពុជា លោក​ឡុង ឌី​ម៉​ង់ បាន​ថ្លែងអំណរគុណ​ដល់ លោក Gi Yong Lee អគ្គនាយក​ទីស្នាក់ការ​កណ្ដាល​គាំពារ​ជនបរទេស មន្ត្រី​សាលាក្រុង​អាន​សាន ស្ថាប័ន​ប៉ូលីស និង​អ្នកពាក់ព័ន្ធ ដែល​បានរៀបចំ​កម្មវិធី​ចុះសួរសុខទុក្ខ​នេះ​ប្រកបដោយ​ភាព​រីករាយ និង​ស្និត​ស្នាល​៕ ល​