អគ្គ​លេខ​ធិ​ការរង​គ​.​ជ​.​បៈ លទ្ធផល​បោះឆ្នោត​ផ្លូវការ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ដដែល​គ្មាន​ការលើក​ពេល​ទេ​

770
ចែករម្លែក
លោក សោម សូលីដា (រូបថតឯកសារ)

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​សោម សូលី​ដា អគ្គលេខាធិការ​ង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែសីហា នេះ​ថា ការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាង​ត​រាស្ត្រ នីតិកាល​ទី​៦ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ដដែល គឺ​មិនមាន​ការ​លើក​​ពេល​នោះទេ​។ ការបញ្ជាក់​នេះ គឺ​បន្ទាប់​ពីសារ​ព័​ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា គ​.​ជ​.​ប. នឹង​មិន​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា នោះទេ​។​

លោក​សោម សូលី​ដា បាន​អះអាងថា សម្រាប់​ការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ គឺ​នៅ​ថ្ងៃទី​១៥ ខែសីហា ដដែល​។ បើ​ពិនិត្យ​ទៅលើ​គុណសម្បត្តិ​របស់​គណបក្ស​ផ្សេងទៀត សម្រាប់​ការ​ប្តឹងទៅ​និង​លទ្ធផល​បណ្តោះអាសន្ន​នេះ ពុំមាន​គណបក្ស​ណាមួយ​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ប្តឹង​ទេ​។ បើសិន​ជាមាន​ពាក្យបណ្តឹង​ទាក់ទង​ទៅ​និង​ការបដិសេធ​លទ្ធផល​បណ្តោះអាសន្ន នោះ​គ​.​ជ​.​ប នឹង​ពិនិត្យមើល​ធាតុ​ផ្សំ​ពីរ​សំខាន់ ទី​១.​គឺ​ត្រូវមាន​ធាតុ​ផ្សំ​មួយ​បង្ហាញថា តើ​មានការ​ប្តឹង​អំពី​ភាពមិនប្រក្រតី​ណាមួយ​នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​ពាក្យ​បណ្តឹង​ទាំង​នោះបាន​ប្តឹង​មក​គណៈកម្មាការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត រួច​បន្តទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត និង​ប្តឹងទៅ​គ​.​ជ​.​ប បិទផ្លូវ​តវ៉ា​មុននឹង​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​។ ទី​២.​ត្រូវ​រក​ឲ្យ​ឃើញ​ឬក៏​មាន​ភស្តុតាង​បញ្ជាក់​អំពី​ភាពមិនប្រក្រតី​ណាមួយ​ដែល​គណៈកម្មការ​ថ្នាក់​ណាមួយ​បាន​ប្រព្រឹត្ត​ខុស​កាលបរិច្ឆេទ​។
អគ្គលេខាធិការ​ង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បា​នប​ន្ត​ថា ធាតុ​ផ្សំ​ទាំងពីរ​នេះ មិនអាច​ខ្វះ​ធាតុ​ផ្សំ​ណាមួយ​បានទេ ហើយ​បើ​ពិនិត្យ​ទៅលើ​គុណសម្បត្តិ​របស់​គណបក្ស​ដែល​បាន​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ គឺ​ពុំមាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ប្តឹងទៅ​និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​នោះទេ​៕សរន