អគ្គលេខាធិការអង្គការអន្ដរជាតិ​ហ្រ្វង់កូហ្វូនីអញ្ជើញមកទស្សនកិច្ច​រមណីយដ្ឋានអង្គរ

149
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo)អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី (OIF) បានធ្វើទស្សនកិច្ចផ្លូវការមកកាន់រមណីយដ្ឋានអង្គរ ក្នុងនោះលោកជំទាវបានទៅទស្សនាប្រាសាទបាយ័ន និងចុងក្រោយនៅប្រាសាទអង្គរវត្ត។

នៅក្នុងដំណើរទស្សនកិច្ចនៅតាមប្រាសាទទាំងនោះ លោកជំទាវអគ្គលេខាធិការអង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី បានចាប់អារម្មណ៍ទៅនឹងវិសាលភាពនៃរាជធានីអង្គរកាលសម័យបុរាណដែលលាតសន្ធឹងលើផ្ទៃដីអាស៊ីអាគ្នេយ៍ដីគោក។

បន្ថែមពីនេះទៀត លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏ចាប់អារម្មណ៍ទៅនឹងសំណង់ប្រាសាទជាច្រើនដែលត្រូវបានសង់នៅសម័យបុរាណ និងបានសាកសួរពីចំនួនប្រជាជនរស់នៅតំបន់រមណីយដ្ឋានអង្គរ មធ្យោបាយដឹកជញ្ជូនថ្មសង់ប្រាសាទ បច្ចេកទេសកសាង។ល។ លោកជំទាវក៏បានទៅស្វែងយល់ពីការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្តផងដែរ៕B/