អគ្គលេខាធិការ​ព្រឹទ្ធសភា​បញ្ជាក់​ពី​សមាសភាព​លោក​សយ សោ​ភ័​ណ្ឌ ដែល​វាយតប់​អ្នកទន់ខ្សោយ​

1430
ចែករម្លែក
  • 61
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​បដិសេធថា លោក​សយ សោ​ភ័​ណ្ឌ​មិនមែនជា​ទីប្រឹក្សា​អគ្គលេខាធិការ​ព្រឹទ្ធសភា​នោះទេ​ពីព្រោះ​ទីប្រឹក្សា​ទាំងអស់​របស់​អគ្គលេខា​ធិ​ការ​ព្រឹទ្ធសភា​ត្រូវបាន​បញ្ចប់​មុខតំណែង​។

​ការបដិសេធ​នេះ​គឺ​បន្ទាប់ពី​បណ្តាញ​សង្គម​បង្ហោះ​ផ្សព្វផ្សាយ​វីដេអូ​ឃ្លី​ប​ដែលមាន​រយៈពេល​៥៤​វិនាទី បង្ហាញ​ពី​សកម្មភាព​របស់​លោក​សយ​សោ​ភ័​ណ្ឌ​ឈ្លោះ​ជាមួយ​ជន​មាន​សតិ​មិន​គ្រប់​និង​បានប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​ថែមទៀត​កាលពី​ថ្ងៃទី​១៦​ខែមេសា​វេលា​ម៉ោង​ប្រមាណ​១១​យប់​នៅ​ចំណុច​ផ្សារ​កុងតឺន័រ ទល់មុខ​សណ្ឋាគារ​តារា​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ទាក់ទង​ករណីនេះ​លោក​អ៊ុំ​សា​រឹទ្ធ​អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​តាម​តាម​សារ​អេឡិចត្រូនិក តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃទី​១៩​ខែមេសា​នេះ ថា “​តាំងពី​ចុងខែ​មករា​ឆ្នាំ​២០១៨​មក​ទីប្រឹក្សា​ទាំងអស់ របស់ខ្ញុំ​ត្រូវបាន​បញ្ចប់​មុខតំណែង​និង​បានប្រកាស​ទ្រព្យសម្បត្តិ​ចុងក្រោយ​ទៅ​អង្គភាព​ប្រឆាំង​ពុករលួយ​រួចហើយ​”៕​មន​