អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់​កាំភ្លើង​ជាង​មួយ​ម៉ឺន​ដើម​ឲ្យ​ស៊ីម៉ាក​កំទេចចោល​

279
ចែករម្លែក
  • 568
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ និង​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា បានធ្វើ​ពិធី​ផ្ទេរ​-​ប្រគល់​អាវុធ​ធន់​ស្រាល​ខូចគុណភាព​ដែល​ប្រមូលបាន​ពី​ជនល្មើស និង​ពី​ប្រជាពលរដ្ឋ​កន្លងមក ចំនួន​ជាង​មួយ​ម៉ឺន​ដើម (១១៩១៥​ដើម​) ដើម្បី​អង្គភាព​ស៊ីម៉ាក់​យកទៅ​បន្សាប និង​កាត់​កម្ទេច កាលពី​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក សេក ភូមី អគ្គ​ស្នងការរង​នគរបាលជាតិ​។​

អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់​កាំភ្លើង​ជាង​១​ម៉ឺន​ដើម​ឲ្យ​ស៊ីម៉ាក​កំទេចចោល​

​លោក​ហេង រតនា បាន​ថ្លែងថា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​បានទទួល​អាវុធ​ខូចគុណភាព​ចំនួន ១១៩១៥​ដើម ដែល​ប្រគល់ជូន​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​យកទៅ​បន្សាប​កំទេចចោល​នៅ​អាវុធ​ទាំងអស់នេះ​។ ​នេះ គឺជា​កិច្ចការ​មួយ​ដ៏​មាន​សារសំខាន់បំផុត​ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ហើយក៏​ជាការ​បង្ហាញ​នូ​ចការ​គ្រប់​គ្រង់​អាវុធ​ផ​ផ្ទុះ ជាពិសេស​អាវុធ​ធន​ស្រាល​នៅ​កម្ពុជា​បាន​យ៉ាង​ល្អប្រសើរ ក្រោម​ការគ្រប់គ្រង និង​ចាត់ចែង​របស់​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាជន​ ។​ការ​កំទេចចោល​នៅពេលនេះ ក៏បាន​បង្ហាញ​អំពី​ការលុបបំបាត់​ក៏ដូចជា​ការកាត់បន្ថយ​នូវ​អំពើហិង្សា​ដោយសារ​ការប្រើប្រាស់​អាវុធ​ធន់​ស្រាល​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា “​នៅក្នុង​រយៈពេល​ជាង ២៧​ឆ្នាំ យើង​បាន​រុករក​កំទេចចោល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ គ្រាប់មីន​នឹង បាន​ជាង ២​លាន ៧​សែន​គ្រាប់ នៅក្នុង​នោះ​ក៏មាន​គ្រាប់​អាវុធ​ធន​ស្រាល​ប្រមាណ​ជិត ១០០​តោន​។ ហើយ​នៅក្នុង​ការកំទេច​អាវុធ​ធន​ស្រាល​នេះ គឺជា​លើក​ទី​១ ”​៕សរន

អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់​កាំភ្លើង​ជាង​១​ម៉ឺន​ដើម​ឲ្យ​ស៊ីម៉ាក​កំទេចចោល​
អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់​កាំភ្លើង​ជាង​១​ម៉ឺន​ដើម​ឲ្យ​ស៊ីម៉ាក​កំទេចចោល​