អគ្គិភ័យ​កើតមាន​២​ករណី​នៅ​ខណ្ឌមានជ័យ​ហើយ​ពន្លត់​ទាន់ពេល

313
ចែករម្លែក

​ដោយ:សាវ​រក្ស​/ភ្នំពេញ​ ៖ នា​ថ្ងៃទី​២៤ ​ខែមេសា​ ឆ្នាំ​២០១៩ មាន​អគ្គិភ័យ​២​ករណី​ផ្សេងគ្នា​បានកើត​ឡើង​នៅ​ខណ្ឌមានជ័យ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នឹងរ​ថ​យន្ត​ពន្លត់​អគ្គី​ចេញ​ជួយ​អន្តរាគមន៍​។ អគ្គិភ័យ​លើក​ទី​១​ឆាបឆេះ​ឡើង​កាល​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ថ្ងៃទី​២៤​ ខែមេសា​ ឆ្នាំ​២០១៩ ​ស្ថិតនៅ​ភូមិ​ត្នោតជ្រុំ​២ ផ្លូវ​៨៧BT ​សង្កាត់ បឹងទំពុន​២​ ខណ្ឌមានជ័យ មូលហេតុបណ្ដាល​ម្ចាស់ផ្ទះ​អុជ​ទៀន​បំភ្លឺ​នៅក្នុង​បន្ទប់​ខ​ណៈ​ពេលដែល​ភ្លើង​ដាច់​ បណ្តាល​ឲ្យ​ឆេះ​ពូក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​ជួយ​យក​បំពង់​ពន្លត់អគ្គិភ័យ​បាញ់​ពន្លត់​អស់​ជាច្រើន​បំពង់​ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​មួយគ្រឿង​ចេញទៅ​ជួយ​អន្តរា​គម​ន៍​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​១​ឡាន ​រលត់​ជា​ស្ថាពរ​។​

​ចំណែក​អគ្គីភ័យ​លើក​ទី​២​កើតឡើង​នៅ​ម៉ោង​២​នឹង​៣០​រសៀល​ថ្ងៃខែ​ដដែល​ ស្ថិតនៅ ភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ឆាបឆេះ​ផ្ទះ​វីឡា​មូលហេតុ​ទុស្សេ​ម៉ា​ស៊ី​ន​ត្រជាក់​។ ភ្លាមៗ​នោះ​ក៏​ម្ចាស់ផ្ទះ​និង​អ្នកជិតខាង​ជួយ​នាំគ្នា​យក​បំពង់​បាញ់​ពន្លត់​អស់​ជាច្រើន​បំពង់​ទើប​រលត់ទៅវិញ ហើយ​ចំពោះ​អគ្គិភ័យ​ទាំង​២​ករណី​ខាងលើនេះ​មិន​បណ្ដាលអោយមាន​អ្នករងរបួស​នោះទេ​៕​B/