អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​៨​ស្តារ​

184
ចែករម្លែក

ដោយៈមុនីរ័ត្ន,សម្បត្តិ/ភ្នំពេញៈ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​រោងចក្រ ៨​ស្តារ ជិត​ផ្សារ​ដំបូល​ក្រហម ជាប់​រោងចក្រ​អគ្គិសនី កុក អាន ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០​។ រហូតមកដល់​ម៉ោង​ជិត ៧​យប់ អគ្គិភ័យ​នៅតែ​ឆាបឆេះ​រោងចក្រ​ស្ទើរតែ​ទាំងស្រុង​។ ប៉ុន្តែ​មិនទាន់មាន​សេចក្តីរាយការណ៍​ផ្លូវការ​ណាមួយ​បញ្ជាក់​អំពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ​។​
​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​បាន​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​តែ​មិនទាន់​ពន្លត់​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៧៧​យប់​។​
​បើតាម​ស្ត្រី​បម្រើការ​ផ្នែកអនាម័យ​នៅក្នុង​រោងចក្រ​ដែល​បាន​រត់​ចេញមក​ខាងក្រៅ​បាន​អះអាងថា នៅមុន​ពេល​ឆេះ គឺ​គាត់​ឃើញ​ផ្ទុះ​សេ​ខ្សែភ្លើង​នៅក្នុង​រោងចក្រ​។ ប៉ុន្តែ​កម្មករ​បានចេញ​ពី​រោងចក្រ​អស់​តាំងពី​ម៉ោង​៤ បន្ទាប់ពី​បើក​លុយ​រួច​។
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​ខ្លាំង​ដោយសារតែ​នៅក្នុង​រោងចក្រ​មាន​ក្រណាត់​ច្រើន​។ ហើយ​សំណាង​ដែល​កម្មករ​បានចេញ​ពី​រោងចក្រ​អស់​តាំងពី​ម៉ោង​៤​រសៀល បន្ទាប់ពី​ពួកគេ​បាន​បើក​ប្រាក់ខែ​រូ​ច​៕ សរន

អគ្គិភ័យ​កំពុងឆាបឆេះ​រោងចក្រ​៨​ស្តារ​