អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​សំអាងការ ក្នុង​ខណ្ឌដូនពេញ​

278
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​សំអាងការ​អប្សរា​ភ្នំពេញ នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ នៅវេលា​ម៉ោង ៣ និង ៥០​នាទី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នេះ​។​

​អាជ្ញាធរ​កំពុង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ប៉ុន្តែ​មកដល់ពេលនេះ នៅ​មិនទាន់​រលត់​នៅឡើយ​ទេ​។ ចំណែក​មនុស្ស​ចំនួន ៤​នាក់ ដែល នៅក្នុង​បន្ទប់ នៃ​ផ្ទះ​ឆេះ ត្រូវបាន​ជួយសង្គ្រោះ និង​នាំចេញ​ពីក្នុងផ្ទះ​ដែល​កំពុងតែ​ឆាបឆេះ​។ មនុស្ស​ទាំង ៤​នាក់ នេះ មាន ស្រី​ពីរ​នាក់ និង ប្រុស​ពីរ​នាក់​៕ ល​