អគ្គិភ័យ​ឆាបឆេះ​ទីតាំង​រោង​ជាង​សិស្ស​ក្នុង​សាលាបឋមសិក្សា​ទួល​សង្កែ​មួយ​ខ្នង ​ខូចខាត​សម្ភារតុ ទូ​ចាស់ៗ​អស់​មួយចំនួន​

146
ចែករម្លែក

ដោយៈ សាវ​រក្ស​:ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ទីតាំង​រោង​ជាង​របស់​សិស្ស នៅក្នុង​សាលាបឋមសិក្សា​ទួល​សង្កែ បណ្តាលមកពី​ករណី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​សម្ភារ​រោង​ជាង​មួយ​ខ្នង​ខូចខាត​សម្ភារ​តុ ទូ​ចាស់ៗ​អស់​មួយចំនួន បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៩០៧ ​ក្រុមទី​៦ ភូមិ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ឈ្មោះ ហង់ ណារិន ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ​ មុខរបរនាយករង ។​

​សមត្ថកិច្ច​បាន​បន្តថា ​មូលហេតុ​គឺ​បណ្តាលមកពី​ករណី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​សម្ភារ​រោង​ជាង​នៅក្នុង​សាលាបឋមសិក្សា​ទួល​សង្កែ​១​ខ្នង​មាន​ទំហំ​៩​ម៉ែត្រ​x៧​ម៉ែត្រ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​តុ ទូ​ចាស់ៗ​អស់​មួយចំនួន តែ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​រឺ​មាន​មនុស្ស​រងរបួស​នោះ​ឡើ​យ ។​

​ក្នុងករណី​អគ្គិភ័យ​ខាងលើ​នេះដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​៣​គ្រឿង របស់​ខាង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង ស្មើនឹង​៨ ម៉ែត្រគុប និង​រថយន្ត​ជំនួយ​របស់​សាលាខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​មួយគ្រឿង ស្មើនឹង ៤ ម៉ែត្រគុប ទើប​គ្រប់គ្រង​បានជា​ស្ថាពរ​នៅវេលា​យប់​ថ្ងៃ​ដដែល ៕​/Ha