អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

633
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ដែក​ស័ង្កសី ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ម៉ត់​ទាំងស្រុង​។ សមត្ថកិច្ច រថយន្ត​អគ្គិភ័យ បានចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩​កញ្ញា​ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ សៅ វាសនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​មាន​ទំហំ ៦x៨ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី ត្រូវ​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង ម៉ូតូ​មួយគ្រឿង​ត្រូវ​ភ្លើង​ឆេះ​រួម​និង​សម្ភារៈ​ផ្សេងទៀត​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់​នៅក្បែ​ផ្ទះកើតហេតុ បាន​ឲ្យ​ថា ដំបូង​គេ​ឃើញ​ផ្សែងហុយ​ចេញពីផ្ទះ​កើតហេតុ ទើប​បង្ក​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោ​ស​សន្ធៅ ភ្លាមៗ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ដង្កោ បានចេញ​រថយន្ត​ចំនួន​៣​គ្រឿង ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​បាញ់ អស់ ០១​ឡាន​រលត់ទៅវិញ​ទាំងស្រុង ។ ចំណែក​ស​ម្ភ​ភារៈ​ខូចខាត​រួមមាន ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ឆ្នាំ​២០១៨​គ្រឿង​និង​ស​ម្ភ​ភារៈ នៅក្នុង​ផ្ទះមួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ហេតុ​ការ​អគ្គិភ័យ​ខាងលើ បណ្ដាលមកពី​ឆ្លង​ចរន្ត​អ​គីស​នី​ទើប​ធ្វើ​ឲ្យ​ឆាបឆេះ​តែម្ដង តែ​នៅ ក្នុង​ហេតុនេះ​មិនមាន​ន​ណា​ម្នាក់​រងរបួស​នោះទេ​៕ ល​