អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​ក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ​

1430
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​: ផ្ទះល្វែង​មួយកន្លែង ស្ថិតនៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ តាំងពី​ជាន់​ក្រោម​រហូតដល់​ជាន់​ខាងលើ បង្ក​ឲ្យ​ផ្អើល​សមត្ថកិច្ច រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​ជួយ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ ផ្ទះល្វែង​លេខ​៥៣ ផ្លូវ​ដេ ក្នុង​បុរី​ពិភពថ្មី ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ផ្ទះកើតហេតុ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ហ៊ា ម៉េង​លាង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់ដូរ នៅផ្ទះ​កើតហេតុ​ខាងលើ ។​

​តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា សម្ភារៈ ឭ​មាននៅ​ក្នុងផ្ទះ​ជាន់​ខាងក្រោម ត្រូវបាន​ភ្លើង​ឆេះ​ស្ទើ​ទាំងអស់​ទៅហើយ សម្រាប់​នៅ​ជាន់​ខាងលើ ត្រូវបាន​ម្ចាស់ផ្ទះ​ឲ្យ​ដឹងថា មាន​កង្ហារ ម៉ាស៊ីនត្រជាក់ និង​សម្ភារៈ​មួយចំនួន ។​

​គ្រោះ​អគ្គិភ័យ​ខាងលើ មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង ទៅ​ជូ​យ​បាញ់​ពន្លត់ភ្លើង ចំពោះ​មូលហេតុ​យ៉ាងណា​នោះ មិនទាន់​ដឹង​ច្បាស់​នៅឡើយ រងចាំ​សមត្ថកិច្ច ស្រាវជ្រាវ​បន្ត​៕