អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ចែកចាយ​ហ្គាស​យ៉ាង​សន្ធោសន្ធៅ និង​រាលដាល​ឆ្លង​ឆេះ​ដល់ផ្ទះ​វីឡា​មួយ​ខ្នង នៅ​ខណ្ឌឫស្សីកែវ​

354
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ចែកចាយ​ហ្គាស​យ៉ាង​សន្ធោសន្ធៅ ហើយ​ក៏បាន​រាលដាល​ឆ្លង​ឆេះ​ដល់ផ្ទះ​វីឡា​មួយ​ខ្នង​ជាន់​លើ​ក្បែរ​នោះ​។ ក្នុងខណៈ​ពេលដែល​ភ្លើង​កំពុង​ឆេះ ឃើញ​មាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​វាល​ឆេះ​ខ្លាំងពេក អគ្គិភ័យ​មិនទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ គិ​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩ នៅ​សង្កាត់​ទួល​សង្កែរ ខណ្ឌឫស្សីកែវ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គិត​មកទល់​ត្រឹម​ម៉ោង​១​នេះ​អគ្គិភ័យ​ខាងលើ​មិនទាន់បាន​រលត់​ជា​ស្ថាពរ​នៅឡើយ​ទេ ព្រោះ​ទំហំ​នៃ​ការឆេះ​មាន​លក្ខណៈ​ធំ និង​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​ផងដែរ​។​

​ប្រភព​ដដែល​បន្តថា យើង​មិនទាន់​អាច​សន្និដ្ឋានថា ការឆេះ​នេះ​មានការ​ខូចខាត​ជា​ទឹកប្រាក់​ប៉ុន្មាន និង​សម្ភារៈ​អ្វីខ្លះ​នៅឡើយ​ទេ ព្រោះ​កម្លាំង​អន្តរាគមន៍​ទាំង​ខណ្ឌ​សង្កាត់ និង​ក៏ដូចជា​ពលរដ្ឋ​នៅក្បែរនោះ កំពុងតែ​ជួយ​ពន្លត់​គ្នា​យ៉ាង​សស្រាក់សស្រាំ​៕