អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ទាំងស្រុង​ចំនួន​៣​ខ្នង​ផ្ទះ នៅ​ស្រុក​ឆ្លូង​

136
ចែករម្លែក

ដោយ​៖ កាំ​ពី / ខេត្តក្រចេះ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​ទ្រព្យសម្បត្តិ៍​ទាំងស្រុង នៅ​ចំណុច​ភូមិ​ឈ្នៃ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​បន្ទាប់ពី​ទទួលបាន​ព៌​ត័​មាន​រាយការណ៍​ពី​កន្លែងកើតហេតុ​ភ្លាម លោក ច្រឹង ផល្លី ស្នងការរង​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តក្រចេះ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ចុះជួយ​ជា​ន្ទា​ន់​។​

​បើតាម​ការ​អោយដឹងពី​លោក ច្រឹង ផល្លី ស្នងការរង ទទួល​ផែន​អគ្គិភ័យ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តក្រចេះ បានអោយដឹងថា មូលហេតុ​ដែល​បង្ករ​អោយមាន​អគ្គិភ័យ​កើតឡើង គឺ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង ខណៈពេល​ម្ចាស់ផ្ទះ​មិន​នៅ​។​

​ជនរងគ្រោះ​ខាងលើ ទី​១. ឈ្មោះ ហុក វុ​ទ្ធា ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ គឹម សេង ឆេះ​ផ្ទះ​ទំហំ ៧​គុណ​១២ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ថ្ម​ក្រោម​ឆេះ​អស់ទាំង​ស្រុង​ខូចខាត​សម្ភារៈ​ទាំងអស់​រួមមាន​៖ មាស ២០​ដំឡឹង ឆេះ​ប្រាក់រៀល​ចំនួន ២០​លាន​រៀល ឆេះ​ម៉ូតូ​អស់ ៦​គ្រឿង នឹង​ឆេះ​សម្ភារៈ​ផ្សេងៗ​ទៀត​រួមទាំង​ផ្ទះ​ផង​ប្រហែល​ច ៥​ម៉ឺន​ដុល្លារ​ទៀត មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី​ម្ចាស់ផ្ទះ​មិន​នៅ​ចាក់សោ​ចោល​(​ទៅ​លក់ដូរ​នៅ​ផ្សារ​)​។​

​ជនរងគ្រោះ​ទី​២. ឈ្មោះ អ៊ុច សុភ​ក្រ័ ភេទ​ស្រី​អាយុ ៦៦​ឆ្នាំ (​ស្ត្រី​មេម៉ាយ​) ផ្ទះ​ទំហំ ៧​គុណ​២០ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​វ​ឆេះ​ទាំងស្រុង ។​

​ជនរងគ្រោះ​ទី​៣. ឈ្មោះ នង រ៉ា​ន់ ភេទ​ប្រុស អាយុ​ច​៦៧​ឆ្នាំ ឆេះ​អស់​ជញ្ជាំង​មួយ​ចំហៀង ផ្ទះ​ទំហំ ៨​គុណ​១៣ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ខូចខាត​អស់​ប្រហែល​៦​ពាន់​ដុល្លា​ឆេះ​ឆ្លង​ពី​ផ្ទះ​ទី​២​។​

​លោក ច្រឹង ផល្លី ស្នងការរង បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ក្នុងនោះ រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​ខេត្តក្រចេះ​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៥​រថយន្ត និង​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការដ្ឋាន​ស្រុក​ឆ្លូង ចំនួន ១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន ៧​រថយន្ត និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​ស្រុក​ក្រូចឆ្មារ​ចំនួន ១​គ្រឿង ប្រើប្រាស់​អស់​ទឹក​ចំនួន ២​រថយន្ត រថយន្ត​ស៊ីទែន​ជំនួយ ១​គ្រឿង សរុប​ប្រើ​ទឹក​អស់​ចំនួន ១៥​រថយន្ត ពន្លត់​រយះពេល​២​ម៉ោង​ទើប​រលត់​ទាំងស្រុង ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ ពុំមាន​គ្រោះថ្នាក់​មនុស្ស​ទេ​៕ ល​