អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​អស់​មួយ​ខ្នង​នៅ​ស្រុក​សំរោង​ទង​

872
ចែករម្លែក

(​កំពង់ស្ពឺ​): ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រុស ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១:១៥​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​បាន​ឲ្យ​ដឹងថា​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មាន​ម្ចាស់​ឈ្មោះ ឡាំ ឡេង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ឡូញ សុ​ភី អាយុ​៣៨​ឆ្នាំ​។ ផ្ទះ​ដែល​ឆេះ​នេះ​សង់​ខ្ពស់​ពី​ដី មាន​ទំហំ​ប្រាំ​ម៉ែត្រ​គុណ​ប្រាំពីរ​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង​ជញ្ជាំង​បាំង​ក្តា​សសរឈើ​។​

ប្រភព​បន្តថា ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន ប្រាក់​ខ្មែរ ១​លាន​រៀល​, មាស​ទម្ងន់​បី​ជី​, ពូក​មួយ​, គ្រែ​ពីរ​, ស្រូវ​៧០​គីឡូ​, អង្ករ​៥០​គីឡូ​, ទូរទស្សន៍​មួយគ្រឿង​, ធុងបាស​ចំនួន​បី​, ក្បាល​ចាក់​ស៊ី​ឌី​មួយ និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​ផងដែរ​។ មូល​ហេតុដែល​បង្កឱ្យមាន​អគ្គិភ័យ​ឆាបឆេះ​បណ្ដាលមកពី​ទូ​ស​ស្សេ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​៕L ដោយៈ សុខ សុ​ភ័​ណ្ឌ​

#