អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ងាប់​យ៉ាង​សន្ធោសន្ធៅ​ទាំង​កណ្តាលថ្ងៃត្រង់ នៅ​សង្កាត់​ព្រែកកំពឹស​

488
ចែករម្លែក
  • 67
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ព្រៃ​ងាប់​មួយកន្លែង​យ៉ាង​សន្ធោសន្ធៅ ខាងក្រោយ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្បែរ​បុរី​កាំ​ង​ម៉េង រួម​និង​កម្លាំង​មាន​សមត្ថកិច្ច​នាំគ្នា​ភ័យ​ស្លន់ស្លោរ កាច់​មែកឈើ​មក​វាយ​ពន្លត់​ទប់ស្កាត់​ភ្លើង ដែល​កំពុង​ឆេះ​ឲ្យ​រលត់​ខ្លះៗ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំ​នៅ​សាលាខណ្ឌ​ដង្កោ ចុះមក​បាញ់​ពន្លត់​អស់​ចំនួន​២​គ្រឿង​។

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រៃស្តុក​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ក្បែរ​បុរី​កាំ​ង​ម៉េង ក្នុងភូមិ​ព្រៃ​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ព្រៃស្តុក​ខាង​នេះ មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅ​ឡើង​ទេ ប៉ុន្តែ​សមត្ថកិច្ច​ដាក់​ការសង្ស័យ បណ្តាលមកពី​ការដុត ឬ​ចោល​កន្ទុយបារី ដោយ​មិនបាន​ប្រុង​ប្រ​យ​ត្ន័ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​ព្រៃ​ទំហំ​ធំ​ខាងលើនេះ បង្ក​ការភិតភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅផ្ទះ​ក្បែរ​នោះ ភ័យ​ស្លន់ស្លោរ​នាំគ្នា​យក​មែកឈើ មក​វាយ​ពន្លត់ភ្លើង​កុំ​ឲ្យ​បន្ត​ឆេះ​រាលដាល​ខ្លាច​ឆេះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ និង​រាយការណ៍​ជូន​សមត្ថកិច្ច រួមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំ​សាលាខណ្ឌ​ដង្កោ ចំនួន​២​គ្រឿង ចុះមក​បាញ់​ពន្លត់​ឲ្យ​រលត់ទៅវិញ​ជា​ស្ថាពរ មិន​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ​៕ ល​