អគ្គិភ័យ​ឆេះផ្ទះ​ឈើ​២​ខ្នង និង​ខ្ទម​កម្មករអស់ទាំង​ស្រុង នៅ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​

507
ចែករម្លែក
  • 12
    Shares

ដោយ:សាវ​រក្ស/​ភ្នំពេញ ​៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​អស់​ចំនួន​២​ខ្នង និង​ខ្ទម​កម្មករសំណង់​មួយ​ក្បែរ​គ្នា​អស់ទាំង​ស្រុង បង្ក​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះជួយ​អ​ន្តា​រាគ​មន៍ កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​បើតាម​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញ​ក្នុងផ្ទះ​រងគ្រោះ​ខាងលើ ហើយ​ប្រជាពលរដ្ឋ​ក៏មាន​ការភ្ញាក់ផ្អើល ខ្លះរ​ត់ទៅ​ជួយ​យក​បំពង់​ពន្លត់អគ្គិភ័យ​មក​បាញ់​ពន្លត់ ខ្លះទៀត​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្ត​រាមន៍​ផងដែរ។ គេ​ក៏​ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ឡើង​ខ្មួលខ្មាញ់ ទោះបី​យក​បំពង់​ពន្លត់អគ្គីភ័យ និង​យក​ទឹក​ជះ​យ៉ាងណា​ក៏​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បានដែរ ។​

គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​បានមក​ជួយ​បាញ់​ពន្លត់​ជា​បណ្ដើរៗ រហូត​រថយន្ត​ពន្លត់អគ្គីភ័យ​បានមក​ដល់​ចំនួន​៦​គ្រឿង តែ​ប្រើប្រាស់​អស់​តែ​៥​គ្រឿង​ប៉ុ​ណ្ណោះ​ក៏​រលត់ទៅវិញ​ជា​ស្ថាពរ។

​សូមជម្រាបថា ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ចំនួន​២​ខ្នង​ដែលមាន​ទ្រព្យសម្បត្តិ​មួយចំនួន​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆេះហ្មត់ រួមជាមួយ​ខ្ទម​កម្មករសំណង់​ក្បែរ​គ្នា​ក៏​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​ផងដែរ តែ​ក្នុងករណី​ខាងលើនេះ​​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះឡើយ៕B/Ha