អគ្គិភ័យ​ឆាបឆេះ​រោងចក្រ អ៊ី យ៉ី​ង ផលិត​ឆ័​ត្រ​នៅ ខណ្ឌដង្កោ​

547
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញៈ អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ឆ័​ត្រ​យីហោ អ៊ី យ៉ី​ង​បណ្តាលឲ្យខូចខាត​​សម្ភារៈមួយ​ចំនួន​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ។ហេតុការណ៍នេះកើតឡើង​កាលពី​ ម៉ោង​៦ ល្ងាច​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ​ស្ថិត​ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជាកម្លាំងជំនាញ​ខាង​ពន្លត់អគ្គិភ័យ​បានចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទាន់​ពេលវេលា។ ក្នុង​ប្រតិបត្តិការ​ការ​នេះ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​អស់​ចំនួន​១១​គ្រឿង និង​បាន​បាញ់​ពន្លត់​អស់​ចំនួន​៤​គ្រឿង។អគ្គិភ័យ​​បាន រលត់ទៅវិញនៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ចំពោះ​ទំហំ​នៃ​ការខូចខាត​គឺ​មិនទាន់​ដឹង​នៅ​ឡើយ ព្រោះ​ខាង​រោងចក្រ​រង់ចាំ​ក្រុមហ៊ុន​ធនាគារ​រ៉ាប់រង​មក​វាយតំ​លៃ​អំពី​ទំហំ​នៃ​ការខូចខាត​៕​សរន

 

 

#