អគ្គិភ័យ​ឆេះ​ក្រុមហ៊ុន​MitsubishiMotors​បណ្តាលឱ្យ​របួស​មនុស្ស​ចំនួន​៣​នាក់​និង​ឆេះ​ឡាន​ចំនួន​២៧​គ្រឿង​

120
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០ ​មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង​នៅ​ក្រុមហ៊ុន​MitsubishiMotors​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ អគារ​លក់​និង​ជួសជុល​រថយន្ត ​ក្រុមទី​៣​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ ​បណ្តាលឱ្យ​របួស​មនុស្ស​ចំនួន​៣​នាក់​និង​ឆេះ​ឡាន​ម៉ាក​Mitsubishi​ស៊េរី​ឆ្នាំ​២០២០​ចំនួន​២៧​គ្រឿង តែ​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​៥​រសៀល​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​បញ្ជាក់ថា ​ម្ចាស់​ឈ្មោះ​:​ឡៅ​សាក់​ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ មុខរបរ​អ្នកគ្រប់គ្រង​ទូទៅ​ក្នុង​ក្រុមហ៊ុន ។​ចំពោះ​មូលហេតុ​នៃ​ការឆេះ​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​អគ្គិភ័យ​នេះ​បាន​បណ្តាលឱ្យ​ឆេះ​អគារ​បម្រើ​សេវាកម្ម​ជួស​ជុល​រថយន្ត​សង់​ពី​បេតុង​ប្រក់​ស័ង្កសី ទំហំ ២០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ ចំនួន ១​អគារ​(​ឆេះ​ប្រហែល ៧០​ភាគរយ​), ។​ឆេះ​ឃ្លាំង​ស្តុក​ទុក​រថយន្ត​សង់​ពី​បេតុង​ប្រក់​ស័ង្កសី ទំហំ ១២​ម៉ែត្រ​គុណ​៦០​ម៉ែត្រ ចំនួន ១​អគារ រួមទាំង​ឆេះ​រថយន្ត​ម៉ាក​Mitsubishi​ស៊េរី​ឆ្នាំ​២០២០​ចំនួន ២៧​គ្រឿង​។​

​របួស​មនុស្ស​ចំនួន ៣​នាក់ មាន ឈ្មោះ អ៊ិត​សុខា​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ មុខរបរ​មន្ត្រី​ការិយាល័យ​អគ្គិភ័យ ឈ្មោះ​ព្រហ្ម​បញ្ញា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ មុខរបរ​មន្ត្រី​ការិយាល័យ​អគ្គិភ័យ​និង​ឈ្មោះ​ផាន់​សំ​អ៊ាង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ មុខរបរ​បុគ្គលិក​អគ្គិភ័យ​ក្រុមហ៊ុន​កោះ​ពេជ្រ​។​ក្នុង​ហេតុការណ៍​នេះ​មាន​រថយន្ត​ការិយាល័យ អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន ២០ គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣៥​ឡាន​ស្មើនឹង​១៧៤​ម៉ែត្រគុប​។

​ចំណែក​រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់​មាន​រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន​៤​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​ឡាន​ស្មើនឹង​២៤​ម៉ែត្រគុប​។​រថយន្ត​អគ្គិភ័យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៨​ឡាន​ស្មើនឹង​៤៨​ម៉ែត្រគុប​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​OCIC​ទីក្រុង​កោះ​ពេជ្រ​ចំនួន ៣ គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន​ស្មើនឹង​៥០​ម៉ែត្រគុប​។​

​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​OCIC​ទីក្រុង​ជ្រោយចង្វារ​ចំនួន​៦​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១២​ឡាន​ស្មើនឹង​៩០​ម៉ែត្រគុប​។​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៥​ឡាន ស្មើនឹង ៣០​ម៉ែត្រគុប ៕S/​Ha