អគ្គិភ័យ​ឆេះ​គំនរ​សំរាម ចេញពី​ក្នុង​រណ្តៅ​ទីលាន​ចាក់សំរាម​ជើងឯក ហុយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ជាង​៣​ម៉ោង​ទើប​រលត់​

1872
ចែករម្លែក
  • 197
    Shares

(​ភ្នំពេញ​)៖ អគ្គិភ័យ​បាន​ឆាបឆេះ​គំនរ​សំរាម ចេញពី​ក្នុង​រណ្តៅ​ទីលាន​ចាក់សំរាម​ជើងឯក ហុយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ងងឹត​មេឃ ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ប្រកបមុខរបរ​រើស​អេតចាយ រួម​នឹង​សមត្ថកិច្ច​ ចុះមក​អន្តរាគមន៍ អស់​រយៈពេល​ជាច្រើន​ម៉ោង ​ទើប​រលត់​ កាលពី​វេលា​ម៉ោង ​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​​ទីលាន​ចាក់សំរាម​ជើងឯក ដែល​ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ ​ដែល​ប្រកបរ​បរជា​អ្នក​រើស​អេតចាយ នៅលើ​ទីលាន​ចាក់សំរាម​ខាងលើនេះ បាន​រៀបរាប់​ឱ្យ​ដឹងថា អាច​បណ្តាលមកពី​សំរាម​ គរ​ក្នុង​រណ្តៅ​ច្រើនពេក ភាព​រលួយ​របស់​សំរាម ​ដែល​នៅ​ខាងក្រោម​រណ្តៅ បានក្លាយ​ទៅ​ជាតិ​ហ្គាស បូករួម​ទាំង​ថ្ងៃ​ក្តៅ​ខ្លាំង​ផង​នោះ ទើប​បណ្តាល​ឱ្យ​ឆាបឆេះ ​យ៉ាង​សន្ធោសន្ធៅ​ភ្លាមៗ ដោយមាន​ផ្សែងខ្មៅ ​ខ្មួលខ្មាញ់ ​រួមជាមួយ​អណ្តាតភ្លើង ​ឆាបឆេះ​សន្ធោសន្ធៅ តែ​គ្មាន​នរណាម្នាក់ ​រងរបួស​នោះទេ​។

​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន រួម​នឹង​កងកម្លាំង​នគរបាល​ រថយន្ត​ពន្លត់​អគ្គិភ័យ ​បាន​ចុះទៅ​អន្តរាគមន៍ ​បាញ់​ពន្លត់​ដល់​កន្លែងកើតហេតុ និង​មានអេស្កាវ៉ាទ័រ​ ចំនួន​៤​គ្រឿង បាន​កាយ​សំរាម ​កប់​ភ្លើង​ដែល​កំពុង​ឆេះ​នេះ ​ឲ្យ​រលត់ទៅវិញ​៕L ដោយ​៖ ចាន់តូ​