អគ្គិភ័យ​ឆេះ​នៅ​មណ្ឌល​អប់រំ​មួយ​នៅ​ឥណ្ឌា សម្លាប់​សិស្ស​១៩​នាក់​

470
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងតិចណាស់​សិស្ស​ជំទង់​ចំនួន​១៩​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា ​នៅ​មជ្ឈមណ្ឌល​សិក្សា​មួយ​នៅ​ទី​​ក្រុង​ស៊ូ​រ៉ា​ត​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត៏ ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​។​

​មន្ត្រីប៉ូលិស ​លោក Praveen Chaudhar​បាន​និយាយថា សិស្ស​ជាង​១២​នាក់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​ឆះ​រលាក និង​ពិបាក​ដកដង្ហើម​។​

​លោក បាន​និយាយថា សិស្ស​ទាំងនេះ​បាន​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​មួយ​នៅ​មជ្ឈមណ្ឌល​សិក្សា​នេះ​នៅ​ពេល​អគ្គិភ័យ​បាន​កើត​ឡើង​នៅ​ជាន់​ទី​៤​នៃ​អគារ​។​

​មន្ត្រី​ជាន់ខ្ពស់​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ឥណ្ឌា​Press Trust of India​ថា ” សិស្ស​១៩​នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​នេះ ។ សិស្ស​ទាំងនេះ បាន​ជាប់​នៅក្នុង​អគារ​នេះ​​នៅពេល​អគ្គិភ័យ​បាន​ឆេះ​បំផ្លាញ​ជណ្តើរ​។ សិស្ស​ពី​៣​ទៅ​៤​នាក់​បាន​ស្លាប់​ដោយសារ​ពួកគេ​បាន​លោត​ចេញ​ពី​អគារ​នោះ​”​។

​រថយន្ត​អគ្គិភ័យ​ជាង​២០​គ្រឿង​បាន​ពន្លត់ភ្លើង​ឆេះ​នេះ ។ ក្រុម​អាជ្ញាធ បាន​កំពុង​ធ្វើ​ការស៊ើបអង្កេត​៕​ដោយ​៖​សុខា​/sn/Ha

សិស្ស​១៩​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ដែល​បាន​កើតឡើង​នៅ​មជ្ឈមណ្ឌល​សិក្សា​មួយ​នៅ​ទីក្រុង Surat ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​