អគ្គិភ័យ​ឆេះ​ផ្ទះបន ស្លន់​ពេក​ភ្ញៀវ​ផ្លោះ​ចេញ​តាម​បង្អួច​ទាំង​ស្រាត​ននលគក​

348
ចែករម្លែក

ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ខ្លួន​ទទួល​ការហៅ​ទូរស័ព្ទ​ចូល​សុំ ជំនួយ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​បុរស​អាក្រាតកាយ​ម្នាក់​ចេញពី​អណ្តាតភ្លើង​ដែល​ឆាបឆេះ ក្នុង​ផ្ទះបន​នៅ​ពីលើ​ហាង​លក់​អាហារ​វេច​ខ្ចប់ Simply Delicious​។
​ ​
​រូបភាព​ទាំងនេះ​ដែល​ថត​ពី​ផ្លូវ​នៅ​ណ​សេន​ឌិន (Northenden) តំបន់​ហ្គ្រេ​ត​ធ័​រ មែន​ឆេ​ស្ទ័​រ (Greater Manchester) ប្រទេស​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ​បង្ហាញ​ពី​បុរស​ជា​ភ្ញៀវ​រូបនេះ យកដៃ​បាំង​កេរ្តិ៍ខ្មាស​របស់ខ្លួន​ដោយ​ក្ដី​ភិតភ័យ នៅពេល​គាត់​ផ្លោះ​តាម​បង្អួច​ចេញមកក្រៅ ហៅ​ឱ្យគេ​ជួយ​។​
​ ​
ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ ៥ នាក់​បាន​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ ដោយ ៤ នាក់​នៅលើ​ដី ចំណែកឯ​ម្នាក់ទៀត​ឡើង​តាម​ជណ្ដើរ​ដើម្បី​ជួយ​ដាក់​គាត់​ចុះមក​ក្រោម​ដោយ​សុវត្ថិភាព​។​
​ ​
បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម បាន​បង្ហោះរ​រូបថត​ទាំងនេះហើយ​ខ្លះ​ថែម ទាំង​បាន​ចូល​ខំ​មិន​ក្នុងន័យ​សើចចំអក​ឌឺដង​ឱ្យ​គាត់​ទៀតផង​។ ទោះជា​យ៉ាងណា​សំណាង ណាស់​ដែល​គ្មាន​អ្នកស្លាប់ ឬ​របួស​៕ ប្រែ​សម្រួល​: ខុម​