អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​គ្រឿង​ជ័រ​មួយកន្លែង​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​

326
ចែករម្លែក
  • 112
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​30​ខែ​មិនា​ឆ្នាំ​2019​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​លក់​គ្រឿង​ជ័រ​មួយកន្លែង​ស្ថិតនៅ​ម្ដុំ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ដែល​កំពុង​ឆាបឆេះ​នៅ​ជាន់​ទី​2​ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ក្នុង​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី 1 ខណ្ឌមានជ័យ​។​

​ព័ត៌មាន​ដល់ពេលនេះ​មាន​ឡានទឹក​ចុះ​ធ្វើ​ការបាញ់​ពន្លត់​ធ្វើ​អន្តរាគមន៍​បើតាម​ប្រភព​បានឱ្យដឹងថា​ការឆេះ​ផ្ទះ​ខាងលើ​គឺ​ផ្ទះ​លក់​គ្រឿង​ជ័រ​ដោយ​មិនដឹង​មូលហេតុ​អ្វី​បានជា​ផ្សែងហុយ​ទ្រលោម ។​

ទោះយ៉ាងណា​ក៏ដោយ​សមត្ថ​កិច្ច​មូលដ្ឋាន​មិនទាន់បាន​បញ្ជា​ក់ថាមក​ពី​មូលហេតុ​អ្វីដែល​បណ្ដាល​ឲ្យ​ឆេះ​ឡើង​នេះ​បានទេ​ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​ពាក់ព័ន្ធ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​មួយ​នេះ​៕S/​

#