អគ្គិភ័យ​ឆេះ​ផ្ទះ​អ្នកប្រមូល​ភាស៊ី​បេន​រថយន្ត​ខេត្តស្ទឹងត្រែង​អស់ទាំង​ស្រុង​កាលពី​យប់មិញ​

1078
ចែករម្លែក

(​ស្ទឹងត្រែង​)៖​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​អ្នកដើរ​ប្រមូល​ភាស៊ី​បេន​រថយន្ត​ខេត្តស្ទឹងត្រែង បាន​ឆាបឆេះ​អស់ទាំង​ស្រុង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក សង្កាត់​/​ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​៨ ហើយ​រលត់​នៅ​ម៉ោង​៩​និង​៤០​នាទី យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គិភ័យ​ខាងលើនេះ ទំនងជា​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​នៅលើផ្ទះ​។ រីឯ​ម្ចាស់​កំពុងតែ​នៅក្រោម​ផ្ទះ​ជាមួយ​កូនៗ​។ ពេល​ឆេះ​រាលដាល​ខ្លាំង ទើប​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​។ នៅ​ហេតុការណ៍​នោះ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត មិនអាច​ចុះ​អន្តរាគមន៍​គ្រប់​គ្រោង​ស្ថានការណ៍​បាន​ទាន់ពេលវេលា ដោយសារ​ផ្លូវ​មិនអាច​ឲ្យ​រថយន្ត​ចូលទៅ​ជិត​បាន​។​

​ភ្លាមៗ​នោះ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទទួលរង​ការខូចខាត​អស់ទាំង​ស្រុង​៕L ដោយ​៖​សុខុម​

#