អគ្គិភ័យ​ឆេះ​សា​លាប​មេ​តេ្ត​យ្យ និង​បឋមសិក្សា​អស់​៣​ខ្នង នៅ​ឆ្នុកទ្រូ​

1038
ចែករម្លែក

ដោយ​: សន សក្តា​
​កំពង់ឆ្នាំង​:
សាលា​មេ​ត្តេ​យ​សិក្សា និង​បឋមសិក្សា​ចំនួន​៣​ខ្នង ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១០ និង ៣០​នាទី ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​យុគន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បាន​ឆេះ​អគារសិក្សា​ចំនួន​៣​ខ្នង ក្នុង​ន​សាលា​មេ​ត្តេ​យ​ចំនួន​១​ខ្នង មាន​១​បន្ទប់​ដែលមាន​ទំហំ​១២​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័​ង្គ​សី​។ សាលាបឋមសិក្សា​មាន​ចំនួន​២​ខ្នង ៦​បន្ទប់ ធ្វើ​ពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​។ អគ្គិភ័យ​នេះ បាន​បំផ្លាញ​នូវ​សម្ភារៈ​និង​ផ្ទាំង​សូ​ឡា​៨​ផ្ទាំង អាគុយ​៧​គ្រឿង កង្ហា​ចំនួន​១៣​គ្រឿង តុ​គ្រូ​៣ តុ​សិស្ស​ចំនួន​១១៣ និង​សម្ភារៈ​សិក្សា​មួយចំនួន ។

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គាត់​មិនដឹង​ភ្លើង​នេះ ឆេះ​ពី​មូល​ហេតុអ្វី​ពិតប្រាកដ​នោះទេ ប៉ុន្តែ​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​អគារ​សាលា ហើយក៏​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង ដែល​មិន​អាចជួយ​បាន​ទាន់ពេលវេលា​នោះទេ​។

​បើតាម​ការសន្និដ្ឋានរ​បស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ មូល​ហេតុដែល​បណ្តាល​ឲ្យ​ឆេះ​អគារ​សាលា​នេះ គឺអាច​បណ្តាលមកពី​ឆ្លង​ចរន្ត​បន្ទះ​សូ​ឡា​។ នៅពេលនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ដឹង​ពី​មូលហេតុ​ពិត ដែល​បណ្តាល​ឲ្យ​ឆេះ​សាលា​នេះ​៕ ល​