អគ្គិភ័យ​ឆេះ​អគារ​ផ្ទះល្វែង​នៅ​ទីក្រុង​ប៉ារីស សម្លាប់​៨​នាក់​និង​រងរបួស​ជាច្រើន​នាក់​

408
ចែករម្លែក

​ក្រុមមន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា​មនុស្ស​៨​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆេះ​នៅ​អគារ មួយ​ដែល​មាន​កម្ពស់​៨​ជាន់​នៅ​ទី​ប៉ារីស ប្រទេស​បារាំង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​​ទី​៥​ខែ​កុម្ភៈ ។​

​មនុស្ស​ជិត​៣០​នាក់​ដោយ​រួមទាំង​អ្នក​ពន្លត់ភ្លើង​៦​នាក់ បាន​រងរបួស​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​អ្វី​ដែល​បណ្តាលឱ្យមាន​អគ្គិភ័យ​នេះ​ទេ​។​រដ្ឋអាជ្ញា​ទីក្រុង​ប៉ារីស​និយាយ​ថា​អគ្គិភ័យ​នេះ​អាច​ចាប់ផ្តើម​ឆេះ​ដោយ​មាន​គេ​លួច​ដុត​ដោយ​ចេតនា​។ ប៉ូលិស​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​។​

​ខណៈ​ដែល​អគ្គិភ័យ បាន​កំពុង​ឆេះ​នោះ ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​បាន​និយាយ​ថា​ស្រី្ត​នេះ​ត្រូវ​បាន​សង្ស័យ​ពី​បទ​ព្យាយាម​ដុត​រថយន្ត​នៅ​កន្លែង​ចំណតរថយន្ត​នៅក្បែរនោះ​។

​ជនសង្ស័យ​ដែល​រស់​នៅក្នុង​អគារ​នេះ ត្រូវបាន​រាយការណ៍​ថា​ស្រវឹង​ហើយ​បាន​ធ្វើ​ឱ្យ​សកម្មភាព​នេះ ដោយសារ​មាន​ជម្លោះ​ជាមួយ​អ្នកជិតខាង​ម្នាក់​។​

​អ្នកនាំពាក្យ​សេវាកម្ម​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មា AFP ថា​ចំនួន​មនុស្ស​ស្លាប់​អាច​កើនឡើង​៕ដោយ៖សុខា/sn

៨​នាក់​បាន​ស្លាប់​និង​ជិត​៣០​រងរបួស​នៅក្នុង​អគ្គិភ័យ​ឆេះ​នៅ​អគារ មួយ​កម្ពស់​៨​ជាន់​នៅ​ទី​ប៉ារីស ប្រទេស​បារាំង កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៥​ខែ​កុម្ភៈ