អគ្គិភ័យ​ដែល​ឆាបឆេះ​រោងចក្រ​សាន់​នី​ផលិត​ក្រដាស​ស្នោ ក្បែរ​វត្ត​ពោធិញ្ញាណ​យ៉ាង​សន្ធោសន្ធៅ គឺ​បណ្តាល​មកពីផ្សារ​ដំបូល​ធ្លាក់​កំទេច​លើ​

646
ចែករម្លែក

ដោយ​: គ្រី សម្បត្តិ / ភ្នំពេញ​: ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ស្នោ នៅ​ច្រកចូល​វត្ត​ពោធិញាណ ក្នុងភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ បណ្ដាល​ឲ្យ រង​ការខូចខាត​សម្ភារៈ​ក្នុង​រោងចក្រ​យ៉ាងដំណំ នា​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ។​

​តាម​ប្រភពព័ត៌មាន​ពី​កម្មករ​រោងចក្រ​ផលិត​ក្រដាស​ស្នោ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ជាងផ្សារដែក​បានមក​ផ្សារ​ដែក​ក្នុង​រោង​ម៉ា​សុ​ី​ន​ផលិត​ក្រដាស ដោយ​រោង​ម៉ាស៊ីន​នោះ មាន​សុទ្ធតែ​ប្រេង​ផងដែរ ហើយខ​ណះ​ពេលនោះ​ក៏មាន​ផ្សែងហុយ​ចេញមក​យ៉ាង​ខ្មួលខ្មាញ់​ចេញពី​ទីនោះ និង​មានការ​ឆាបឆេះ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែម្ដង ធ្វើ​ឲ្យ​ជាងដែក ក៏ដូចជា​កម្មករ​ផលិត​ក្រដាស​ស្នោរ​ខាងលើ នាំគ្នា​រត់​ចេញពី​ក្នុង​រោងចក្រ និង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​មកជួយ​អន្តរាគមន៍ ដោយមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​ធ្វើ​ការបាញ់​ពន្លត់​ផងដែរ ។​

​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ គេ​សង្កេតឃើញ​មាន​វត្តមាន​លោក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​ចុះទៅ​បញ្ចារ​ដោយផ្ទាល់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប មក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​ខាងលើ​យ៉ាង​ញ៉ាប់​ដៃ ញ៉ាប់​ជើង និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជាង​១០​គ្រឿង ក្នុង​រយះពេល​១​ម៉ោង​ទើប​រលត់ទៅវិញ​ជា​ស្ថាពរ ។ ហើយ​ក្នុងករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​ក៏បាន​សន្និដ្ឋានថា បណ្ដាលមកពី​ផ្សារ​ដែក​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ឆេះ​ផងដែរ និង​មិន​បង្ក​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារៈ​ក្នុង​រោងចក្រ​មួយចំនួនធំ​ក្នុង​រោងចក្រ​ខាងលើ​តែប៉ុណ្ណោះ​៕