អគ្គិភ័យ​នៅ​បង់​ក្លា​ដែស​ជា​ករណី​ព្រហ្មទណ្ឌ ខណៈ​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​២៥

299
ចែករម្លែក
  • 11
    Shares

​មន្ត្រី​លំនៅស្ថាន​បង់​ក្លា​ដែស​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា​ថា​នឹង​មាន​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​ម្ចាស់​អាគារ​ដែល​ឆេះ​សម្លាប់​មនុស្ស​២៥​នាក់​និង​របួស​​រាប់សិប​នាក់​កាល​ពី​មួយ​ថ្ងៃមុន​នេះ​។​

​រដ្ឋមន្ត្រី​លំនៅស្ថាន​និង​សាធារណការ ក៏​បាន​សន្យា​ចាត់វិធានការ​លើ​មន្ត្រី​នៅក្នុង​ក្រសួង​របស់​លោក បើសិនជា​ត្រូវបាន​រកឃើញ​ថា​មាន​កំហុស​និង​សមគំនិត​អោយ​សាងសង់​​ខុសច្បាប់​។​សូមបញ្ជាក់​ថា អាគារ​កំពស់​ជាង​ម្ភៃ​ជាន់​ដែល​រង​អគ្គិភ័យ​នេះ​ត្រូវបាន​គេ​និយាយថា​បាន​សង់​បន្ថែម​ជាន់​លើ​៤​ជាន់​ដោយ​ខុសច្បាប់​។​

​អគ្គិភ័យ​អស់​ពេល​ជា​ច្រើន​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បត៍ បាន​នាំអោយ​ជាប់​មនុស្ស​ជាច្រើន​នាក់​នៅក្នុង​អាគារ​ដោយ​ខ្លះ​បាន​ស្រែក​អោយជួយ​ចេញពី​មាត់​បង្អួច​នៅ​ជាន់​លើៗ​និង​​ពី​ដំបូល​។​វា​ក៏​បណ្តាលអោយ​របួស​មនុស្ស​ប្រមាណ​៧០​នាក់​ផង​ដែរ​៕​ដោយ​៖​វាសនា​