អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​៦​នាក់​និង​រងរបួស​ជាង​១០០​នាក់​

551
ចែករម្លែក
  • 9
    Shares

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងតិចណាស់​មនុស្ស​៦​នាក់​បាន​ស្លាប់​និង​ជាង​១០០​នាក់​បាន​រងរបួស​នៅពេល​អគ្គិភ័យ​បាន​ឆាបឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​មុំ​បៃ​ប្រទេស​​ឥណ្ឌា ។​

​អគ្គិភ័យ​នេះ​បានកើត​ឡើង​នៅ​ជាន់​ទី​៤ នៃ​មន្ទីរពេទ្យ​ESIC Kamgar កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​ធ្នូ​។​

​មនុស្ស​៦​នាក់​បាន​ស្លាប់ និង​អ្នកជំងឺ​ជិត​១៥០​នាក់ និង​ក្រុមគ្រូពេទ្យ​ជាច្រើន​នាក់ ត្រូវបាន​សង្គ្រោះ​។​

​មន្ត្រី​គ្រប់គ្រង​មហន្តរាយ​ម្នាក់ បា​និយាយថា​មូលហេតុ​នៃ​អគ្គិភ័យ​នេះ មិនទាន់​បានដឹង​នៅឡើយ​ទេ​៕ដោយ:សុខា/SN

​មនុស្ស​ជិត​១៥០​នាក់ ត្រូវបាន​សង្គ្រោះ​ពី​អគ្គិភ័យ​ឆេះ​មន្ទីរពេទ្យ​នៅ​ទីក្រុង​មុំ​បៃ ហើយ​មនុស្ស​៦​នាក់​បាន​ស្លាប់​

#