អគ្គិភ័យ​បាន​ឆាបឆេះ​តូប​លក់​ឥ​វ៉ាន់​អស់​ចំនួន​៣​តូប​នៅ​ផ្សារកណ្ដាល​ផ្អើល​ទាំង​កណ្ដាល​អា​ធ្រា​ត្រ

852
ចែករម្លែក

ដោយ​ : ម៉ា​រ៉ា​/ ភ្នំពេញ​ ៖​ នៅវេលា​ម៉ោង​១២​និង​៥០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​តាម​បណ្ដោយ​ផ្លូវ​៤១៩ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​លក់​ឥ​វ៉ាន់​អស់​ចំនួន​៣​តូប ​និង​សម្ភារ​អស់​ជាច្រើន​នៅ​ផ្សារកណ្ដាល​ សង្ស័យ​កើតចេញពី​ការឆ្លង​ចរន្ត​អគ្គិសនី ក្នុង​សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ​។​

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​ មុន​មាន​អគ្គីភ័យ​នេះ​កើតឡើង​ប្រជា​ពលរ​ដ្ឋ​ដែល​នៅ​ជិត​តូប​ខាងលើ​ បានឃើញ​មាន​ផ្សែង​ព្រមទាំង​អណ្ដាតភ្លើង​ចេញពី​ក្នុង​តូប​លក់​គ្រឿង​អគ្គិសនី​។ ​ពេលនោះប្រជា​ពលរ​ដ្ធ​ក៏​ស្រែកហៅ​អ្នកជិតខាងឲ្យជួយ​ពន្លត់ បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តែមិនអាចពន្លត់បាន បន្ទាប់មក​ប្រជា​ពលរ​ដ្ឋក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ដើម្បីឲ្យជួយ​អន្តរាគ​មន៍។​

​ខ​ណះ​ដែល​ភ្លើង​ឆេះ​កាន់តែខ្លាំង​ក៏បាន​ឆេះ​រាលដាល​ដល់​តូប​២​ផ្សែង​ទៀត ពេលនោះ​កម្លាំង​សមត្ថ​កិច្ច ​រួមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​បានមក​ដល់​ ក៏បាញ់​ពន្លត់​អស់​៩​រថយន្ត​ប្រើ​រយៈពេល​ជាង​១​ម៉ោង​ទើប​រលត់ ។ ក្នុងករណី​អគ្គិភ័យ​ខាងលើនេះ​ពុំមាន​អ្នករងរបួស​ឡើយ​៕​B