អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ជួល​អស់​ចំនួន​៦​បន្ទប់​នៅក្នុង​ខណ្ឌមានជ័យ​

928
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​៖ ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ជួល​អស់​ចំនួន​៦​បន្ទប់ និង​ខូចខាត​អស់​សំភារៈ​ជាច្រើន កើត​នៅ​ម្តុំ​វត្ត​សន្សំ​កុសល ស្ថិតក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ប្រមាណ​ជា​ម៉ោង​៧​និង​៣០​នាទី​យប់ ប្រជា​ពល​ដែល​នៅក្បែរ​កើតហេតុ គាត់​បានឃើញ​មាន​ផ្សែង​ចេញពី​បន្ទប់​ជួល​ខាងលើ តែ​ពួកគាត់​ដូច​មិន​សង្ស័យថា មាន​អគ្គិភ័យ​នោះទេ​។ ប៉ុន្តែ​មួយសន្ទុះ​ធំ​ក្រោយមក ក៏មាន​ការស្រែក​ឆោ​រ​ឡោ​ចេញពី​បន្ទប់​ជួល​នៅ​ជិត​នោះ ក៏មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ បន្ទាប់មក​ប្រជា​ល​រដ្ឋ​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ជួយ​អន្តរាគមន៍​។​

​ក្នុងពេលដែល​សមត្ថកិច្ច​បានទទួល​បាន​ដំណឹង​ភ្លាម ក៏បាន​បញ្ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​អស់​១៤​រថយន្ត ក្នុង​រយៈពេល​ជាង​២​ម៉ោង​ទើប​រលត់ ចំពោះ​ករណីនេះ​ពុំមាន​អ្នក​ម្នាក់​រងរបួស​ឡើយ​៕ ល​