អគ្គិភ័យ​បំផ្លាញ​តូប​២០​នៅ​ផ្សារ​ថៃ​ជាប់​ព្រំដែន​កម្ពុជា​

870
ចែករម្លែក

​អគ្គិភ័យ​កើតឡើង​កាលពី​យប់មិញ​នៅ​ផ្សារ​ជាប់​ព្រំដែន​កម្ពុជា ដោយ​បំផ្លាញ​តូប​លក់​សម្លៀប​បំពាក់​និង​គ្រឿង​អេឡិចត្រូនិក​ចំនួន​២០​។​នេះ​បើតាម​ការផ្សាយ​របស់​​សារព័ត៌មាន​ដឺ​ណេ​សិន​របស់​ថៃ​។​

​អ្នកលក់​កម្ពុជា​ម្នាក់​រងរបួស​ស្រាល ក្នុងអំឡុង​ភ្លើង​ឆេះ​នៅ​ផ្សារ​ជាប់​ព្រំដែន​រ៉ុង​ក្លឿ​ក្នុងស្រុក​អារញ្ញ​ខេត្ត​សា កែវ​។​

​ពួក​មន្ត្រី​សង្ស័យ​អគ្គិភ័យ​នេះ​បានចាប់ផ្តើម​នៅ​តូប​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ចមួយ​នៅ​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​សៅ​រិ៍​។​

​ប៉ូ​លិ​និង​អ្នក​ពន្លត់ភ្លើង​ថៃ​បាន​ទៅដល់​ផ្សារ​ខណៈ​អ្នកលក់​ភាគច្រើន​ជា​ជនកម្ពុជា​ប្រញាប់ប្រញាល់​រើ​ទំនិញ​ចេញពី​អណ្តាតភ្លើង​ទោះជា​យ៉ាងណា ខ្យល់​ខ្លាំង​បាន​ជួយ​​អោយ​ភ្លើង​ឆេះ​រាលដាល​យ៉ាង​លឿន​និង​អ្នកលក់​មានឱកាស​តិច​ណាស់​ដើម្បី​សង្គ្រោះ​អីវ៉ាន់​របស់គេ​។​ការខូចខាត​បណ្តាលអោយ​ម្ចាស់​តូប​ខ្លះ​យំ​ទៀតផង នេះ​បើតាម​​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​នៅថ្ងៃនេះ​។​

​ពួក​អ្នក​ពន្លត់ភ្លើង​ថៃ​បាន​ចំណាយពេល​៩០​នាទី​ទើប​អាច​គ្រប់គ្រង​ភ្លើង​បាន​និង​អគ្គិភ័យ​នេះ​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​៩​យប់​៕ដោយ៖វាសនា