អគ្គិភ័យ​មួយ​ផ្ទះមួយ​ល្វែង​នៅ​ស្រុក​កំពង់រោទិ៍ សង្ស័យ​ឆ្លង​ឌុយ​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​ដោត​ភ្លើង​ចោល​

348
ចែករម្លែក
  • 8
    Shares

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ទីរួមស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង ​ខណៈពេលដែល​អគ្គិ​​ភ័យ​បាន​ឆាបឆេះ​បន្ទប់​ឡាវ​តឿ​ផ្ទះថ្ម​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​ កម្ពស់​២​ជាន់​តែ​សំណាង​ល្អ​ភ្លើង​ពុំបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​ក៏ដូចជា​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​នោះទេ ។ ហេតុ​ការ​ណ៏​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥​ ខែមករា ​ឆ្នាំ​២០១៩​នេះ​ ស្ថិតនៅ​ភូមិ​ស្វាយ​អា​ណាត​ឃុំ​ញរ ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង​។​

​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គិ​ស​ភ័យ​ឆាបឆេះ​ទាំង​ព្រឹក​នោះ​ធ្វើ​អំពី​ថ្ម​កំពស់​២​ជាន់​ដែលមាន​ម្ចាស់​ឈ្មោះ ឆោម ក្រឹ​ត ភេទប្រុស អាយុជាង​៥០​ឆ្នាំ មានមុខរ​បរជា មន្ត្រី​បម្រើកា​រងារ​នៅ​សាលាស្រុក​កំពង់រោទិ៍ ។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា ផ្ទះកើតហេតុ​មាន​ដាក់លក់​ទំនិញ​គ្រឿង​កំប៉ុង គ្រឿងទេសកាហ្វេ និង​ហ្វូ​តូ​កូ​ពី ។​

​នៅ​មុនពេល​កើតហេតុ​ភ្ញៀវ​ដែល​បានមក​ហូប​កាហ្វេ​ទទួល​អារម្មណ៍​ថា ​មាន​ក្លិន​ឆ្ងៀ​ម​ចម្លែក​ហើយក៏​នាំគ្នា​ដើររក​ប្រភព​នៃ​ក្លិន​រហូត​ បាន​ពើបប្រទះ​នៅក្នុង​បន្ទប់​ឡៅតឿ​មាន​ភ្លើង​កំពុង​ឆាបឆេះ​ព្រមទាំង​មាន​ផ្សែង​ខ្មួលខ្មាញ់​ក៏​នាំគ្នា​ទូរស័ព្ទ ហៅ​រថយន្ត​ពន្លត់​អគ្គិ​​ភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍​ ដើម្បី​ចេញ​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​ផ្អើល​អស់អ្នក​ទីរួមស្រុក​កំពង់រោទិ៍​ទាំង​ព្រឹក​តែម្តង​។​

​សមត្ថកិច្ច​ដដែល​បាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ព័​ត៌​មាន​នេះ​ភ្លាម​ក្រុម​រថយន្ត​ពន្លត់​អ​គិ្គ​ស​ភ័យ​ក៏បាន​ទំនាក់ទំនង​គ្នា ​រហូត​មាន​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​ចំនួន​៤​គ្រឿង​បានមក​ជួយ​ពន្លត់​គ្នា​រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ​អគ្គិ​​ភ័យ​ក៏បាន​រលត់​ទាំងស្រុង​ប៉ុន្តែ​នៅ​ពុំទាន់​ដឹងថា​អគ្គិ​​ភ័យ​ខាងលើ​ បង្កឲ្យមាន​ការខូចខាត​អស់ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​នៅឡើយ​ទេ។ ហើយ​មូល​ហេតុដែល​បង្កឲ្យមាន​គ្រោះ​អគ្គិ​​ភ័យ​នេះ​សង្ស័យ​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិនី​ឌុយ​ខ្សែ​សាក​ថ្ម​បញ្ចូល​ទូរស័ព្ទ​សាក​ទុកចោល​ ទើប​បណ្តាលឲ្យ​ឆេះ​បន្ទប់​ឡៅតឿ​តែម្តង៕B/

#