អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣​ខ្នង នៅ​ស្រុក​បាទី​

215

(​តាកែវ​) ៖ មាន​ករណី​អគ្គិភ័យ​លេច​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង កាលពី​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ​។ ករណីនេះ សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង នៅវេលា​ម៉ោង ៣ និង ៥០​នាទី រសៀល​ថ្ងៃ​ដដែល ដោយបាន​ប្រើប្រាស់​ទឹក​ចំនួន ៤ រថយន្ត​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ង​គ្រោះ​ខាងលើ​មាន ១.​ឈ្មោះ សួ​ច ស្រស់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ផ្ទះ​ទំហំ ៦ គុណ ៧​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ក្បឿង ជា​ផ្ទះ​លក់​គ្រឿងទេស និង​សាំង​។ ករណីនេះ បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ប្រហែល ២៤.០០០​ដុល្លារ រួមទាំង​ម៉ូតូ ១​គ្រឿង ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង​។ ២.​ឈ្មោះ ទូច ស្រី​លក្ខ ផ្ទះ​ទំហំ ៦ គុណ ៨​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ក្បឿង (​ផ្ទះ​សម្អាងការ​) ត្រូវ​ឆេះ​ខូចខាត​សម្ភារ​សម្អាងការ​ទាំងស្រុង គិត​ជា​ទឹកប្រាក់​ប្រមាណ ៧០០​ដុល្លារ និង ៣.​ផ្ទះ ទំហំ ៥ គុណ ៧​ម៉ែត្រ ឆេះ​បន្តិចបន្តួច ព្រោះ​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ពេលវេលា​៕L ដោយ​៖ លីន​ណា​