អគ្គិភ័យ​លេប​ត្របាក់​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​, មនុស្ស​ស្លាប់​២​នាក់​និង​របួសធ្ងន់​២​នាក់ នៅ​ស្រុក​ឧដុង្គ​

725
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: អគ្គិភ័យ​លេប​ត្របាក់​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​បួន​នាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​កម្មករ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ បាន​ធំក្លិន​ឈ្ងៀម​ផ្សែងភ្លើង តែ​មិនដឹង​ចេញពី​កន្លែង​ណា ហើយ​មិនបាន​ចាប់អារម្មណ៍​ក៏​នាំគ្នា​ធ្វើការ​បន្ត​។ ប្រភព​បន្តថា លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​អណ្តាតភ្លើង​ចេញពី​ប៉ា​រ៉ែត​ភ្លើង​ឆេះ​យ៉ាង​ស​ន្ទោ​ស​ន្ទៅ បណ្តាល​ឲ្យ​កម្មករ​ឈ្មោះ អេង ច​ន្ធី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ព្រីង​ឃុំ​ព្រះ​ស្រែ និង​ឈ្មោះ យឿ យ៉ា​ត ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ប្រ​កិល​ឃុំ​ព្រះ​ស្រែ​ទាំងពីរ​នាក់​បាន​ស្លាប់ និង​បួន​នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ព្យាបាល​។​

​ប្រភព​បន្ថែមទៀតថា សម្ភារៈ​ខូចខាត​រួមមាន​៖ រថយន្តស្ទូច​មួយគ្រឿង ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​មួយគ្រឿង និង​ស្រូវ​ក្នុង​រោង​មិនដឹង​ចំនួន​។ ក្នុងនោះដែរ ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៩​គ្រឿង មកជួយ​អន្តរាគមន៍​ទើប​រលត់​អស់​៕ ល​