អគ្គិភ័យ ត្របាក់​ផ្ទះ​ពលរដ្ឋ អស់ពីរ​ខ្នង នៅ​ក្រុងព្រះសីហនុ​

1099
ចែករម្លែក

ព្រះ​សីហ​នុះ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ២ ខ្នង ស្ថិតនៅ​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង រួម​នឹង​ទ្រព្យសម្បត្តិ​ផងដែរ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ទី​១-​ផ្ទះ​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ទំហំ ៧m × ១៤m រស់នៅ ២ គ្រួសារ ជា​របស់​ឈ្មោះ​យស់ នឿន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ​ពៅ សារឿន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ (​ខូចខាត​ទាំង​ផ្ទះ និង​សម្ភារៈ​ទាំងស្រុង )​។ ទី​២-​ផ្ទះ​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ទំហំ ៥m × ៧m ម្ចាស់​ឈ្មោះ វ៉ិ​ត វ៉ាង​មី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម (​ខូចខាត​ផ្ទះ និង​សម្ភារៈ​ទាំងស្រុង​)​។​

​បើតាម​របាយការណ៍​អង្កេត ពី​សមត្ថកិច្ច បញ្ជាក់ថា គ្រោះ​អគ្គិ​ភ​យ័​នេះ ដើមហេតុ ឆេះ​ចេញពីផ្ទះ ឈ្មោះ​យស់ នឿន ដែល​គ្មាន​មនុស្ស​នៅ​។ ចំពោះ​មូលហេតុ ដែល​បណ្តាលឱ្យ​ឆេះ​នោះ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕V/​ដោយៈ​វណ្ណៈ​