អគ្គិ​ស​ភ័យ​បាន​ឆេះ​ភោជនីយ៍ដ្ឋាន​ទន្លេបាសាក់​ដែល​ផ្តើមចេញពី​កាប៊ីន​ភ្លើង​

520
ចែករម្លែក
  • 175
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​រសៀល​ម៉ោង​ជិត​៥​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩ អគ្គិភ័យ​បាន​ឆាប ឆេះ​នៅ​ភោជនីយ៍ដ្ឋាន​ទន្លេបាសាក់​២​ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។

បើតាម សេចក្តី រាយការណ៍ បាន ឲ្យ​ដឹងថា អគ្គិភ័យ បាន ឆាប ឆេះ កន្លែង កាប៊ីន​ភ្លើង ដែល ស្ថិត នៅ​ផ្នែក ចំហៀង​របង​ខាងលិច (​ផ្នែក ខាងមុខ​ច្រក ចេញ ) ក្នុង បរិវេណ​ភោជនីយដ្ឋាន​ទន្លេបាសាក់​។​

​រីឯ​អ្នក​ចូល​ហូប​អាហារ​និង​អ្នកបម្រើ​ការងារ​នៅក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់​បាននាំគ្នា​រត់​ចេញមកក្រៅ​។ ការឆេះ​នេះ​មិន​បណ្តាល ឲ្យ មាន​មនុស្ស​រងរបួស ឬ ស្លាប់​នោះទេ​។​បន្ទាប់ ពី​ឆេះ​បាន មួយសន្ទុះ​រថយន្ត ពន្លត់ អគ្គិភ័យ បានមក​ជួយ បាញ់​ពន្លត់​កុំ​ឲ្យ ឆេះ​រាល ដាល់​ដល់ ផ្ទះ ប្រជា ពលរដ្ឋ ដែល នៅ​ជិត​នោះ​។ ចំណែក​កាប៊ីន​ភ្លើង​បាន​ខូចខាត​ស្ទើរ តែ​ទាំង ស្រុង​៕S/​

#