អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ខ្ទេច​គ្មាន​សល់ នៅ​ស្រុក​ជីក្រែង​

959
ចែករម្លែក

(​សៀមរាប​)៖ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ខ្ទេច​គ្មាន​សល់ នៅវេលា​ម៉ោង ១០ និង ៣២​នាទី ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​។​

​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ហង់ រឿន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​តាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ទោ សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ករណី​អគ្គីភ័យ​នេះ មូលហេតុ​បណ្តាលមកពី​ការ​ទុសេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ឈើ ២​ខ្នង ទទឹង ៧​ម៉ែត្រ បណ្តោយ ១០​ម៉ែត្រ​។​

​ប្រភព​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​បានចេញ​រថយន្ត​អគ្គីភ័យ​ជួយសង្គ្រោះ​ភ្លាមៗ ផងដែរ តែ​ដោយ​លក្ខណៈ​ភូមិសាស្ត្រ​មិន​អំណោយផល ព្រោះ​ផ្លូវ​ឆ្ងាយ​ពី​ទីរួមស្រុក​ពេក ទើប​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​អស់​គ្មាន​សល់​។ ក្នុងករណី​ខាងលើនេះ បណ្តាល​ឲ្យ​ខូចខាត​អស់​លុយ ៤៥០​ដុល្លារ មាស ៥​ជី ស្រូវ ៣​តោន និង​សម្ភារៈ​មួយចំនួនទៀត តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ​៕L ដោយ​៖ លីន​ណា​