អង់គ្លេស​គាំទ្រ​ដំណើការ​បង្រួបបង្រួម​ជាតិ​តាមរយៈ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោបល់​

634
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ជាមួយ លោក​ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​ប្រទេស​អង់គ្លេស ដើម្បី​ពិភាក្សា​ការងារ​។អង់គ្លេស​គាំទ្រ​ដំណើការ​បង្រួបបង្រួម​ជាតិ​តាមរយៈ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោបល់​រវាង​គណបក្ស​មិនមាន​អាសនៈ​ក្នុង​រដ្ឋសភា (១៩​គណបក្ស​) ។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ជាមួយ លោក​ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​ប្រទេស​អង់គ្លេស

​បន្ទាប់ពី​ចប់​កិច្ចពិភាក្សា​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ​ដែរ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្វាគមន៍​ដំណើ​ទេស្សន​កិច្ច​របស់លោក​ម៉ាក ហ្វៀ ល មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​អង់គ្លេស ត្រូវការ​គាំទ្រ​ពី​កម្ពុជា ដើម្បី​ធ្វើជា​ដៃគូ​ពិគ្រោះ​យោបល់​អាស៊ាន បន្ទាប់ពី​អង់គ្លេស​ចេញពី​អឺរ៉ុប ។​ដៃគូ​សន្ទនា​មួយ​អាស៊ាន​រួមមាន​កិច្ចសហកា​ជាមួយ​អាស៊ាន ប្រឆាំង​អំពើ​ភេរវកម្ម សន្តិសុខ សេដ្ឋកិច្ច​និង​អបរំ ពាណិជ្ជកម្ម​។​ល​។​

​នៅក្នុង​ជំនួប​នោះដែរ​កិច្ចពិភាក្សា​ទ្វេភាគី​បាន​លើ​កិច្ចសហការ​កម្ពុជា អង់គ្លេស​ផ្តោតលើ​ការអបរំ បោសសំអាត​មីន​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ។ អង់គ្លេស​និង​សន្យា​ផ្តល់​អាហា​រូប​ករ​ណ៏​ដល់​និស្សិត​កម្ពុជា ក្រោយ​ឧ​ត្ត​មសិ​ក្សា មានលទ្ធភាព​បន្ត​ការសិក្សា​នៅ​អង់គ្លេស​។​

​លោក​ទេសរដ្ឋមន្ត្រី ស្វាគមន៍​អង់គ្លេស​ចូល​ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន និង ទទួលបាន​ការគាំទ្រ​អង់គ្លេស​។ លោក​ក៏​អរគុណ​អង់គ្លេស​ដែល​បន្ត​ផ្តល់​ភាព​អនុ គ្រោះ​ពន្ធ​ដល់​ប្រទេស​អភិវឌ្ឍ​ន៏​តិចតួច រួមទាំង​កម្ពុជា ផងដែរ​។​
​ចំពោះ​ទិដ្ឋភាព​នយោបាយ លោក​ម៉ាក ហ្វៀ​លដ៍ បាន​បញ្ជាក់ថា អង់គ្លេស​ត្រៀម​ជួយ​កម្ពុជា នូវ​អ្វីដែល​អាចធ្វើ​បាន អង់គ្លេស​គាំទ្រ​ដំណើការ​បង្រួបបង្រួម​ជាតិ​តាមរយៈ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោបល់​រវាង​គណបក្ស​មិនមាន​អាសនៈ​ក្នុង​រដ្ឋសភា (១៩​គណបក្ស​) ជាមួយ​គណបក្សកាន់អំណាច​តាមរយ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨៕​សរ​ន