អង់គ្លេស​នឹង​បញ្ជូន​កងទ័ព​ចំនួន​៤៤០​នាក់​បន្ថែមទៀត​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

649
ចែករម្លែក

​អង់គ្លេស​នឹង​បញ្ជូន​កងទ័ព​បន្ថែមចំនួន ៤៤០​នាក់ ទៅ​បម្រើ​ក្នុងតួនាទី​មិន​ប្រយុទ្ធ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​នឹង​ប្រកាស​អំពី​ការ​ផែនការ​បញ្ជូន​ទ័ព​នេះ​នៅឯ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​។​

​ការប្តេជ្ញាចិត្ត​ក្នុងការ​បំពេញបេសកកម្ម​របស់​អង្គការ​ណា​តូ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​នាំឱ្យមាន​ចំនួន​កងទ័ព​សរុបរ​បស់​អង់គ្លេស​នៅ​ប្រទេស​នេះ កើនឡើង​ដល់​១.០៩០​នាក់​។​

​ជិត​ពាក់កណ្តាល​នៃ​ចំនួន​កងទ័ព​នេះ នឹង​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខែសីហា ហើយ​ចំនួន​កងទ័ព​នៅសល់​នឹង​បញ្ជូនទៅ​ប្រទេស​នេះ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេ​រ៉េ​សា មេ បាន​និយាយថា “​ពួកគេ​នឹង​ជួយ​នាំមក​នូវ​ស្ថិរភាព និង សន្តិសុខ​ដែល​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​សម​នឹង​ទទួលបាន​”៕ ដោយ៖ សុខា

​អង់គ្លេស​នឹង​បញ្ជូន​កងទ័ព​ចំនួន​៤៤០​នាក់​បន្ថែមទៀត​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន
#