អង់គ្លេស​បញ្ជូន​នាវាចម្បាំង​ទៅ​ឈូង​សមុទ្រ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​កងទ័ពជើងទឹក​អាម៉េរិក​ដើម្បី​ប្រឆាំង​អ៊ីរ៉ង់​

263
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បានស្នើ​បង្កើត​ក្រុម​អន្តរជាតិ​មួយ​ដើម្បី​ធានា​សន្តិសុខ​ដែនសមុទ្រ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ខណៈ​ដែល​មាន​ភាពតាន​តឹង​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​និង​ហេតុការណ៍​​ងាយ​នឹង​ប្រែប្រួល នៅ​ឈូង​សមុទ្រ​នេះ​។ អង់គ្លេស​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ អង់គ្លេស​បាន​បញ្ជូន​នាវាចម្បាំង​HMS Kent ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​សន្តិសុខ​ដែនសមុទ្រ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​​អាម៉េរិក​នៅក្នុង​តំបន់​នោះ​។​

​បេសកកម្ម​នេះ​នឹង​ឃើញ​កងទ័ពជើងទឹក​អង់គ្លេស ធ្វើការ​ជាមួយ​កងទ័ពជើងទឹក​អាម៉េរិក​ដើម្បី​ធានា​សុវត្ថិភាព​ដល់​នាវា​ដឹកទំនិញ នៅ​ច្រក​សមុទ្រហ័​រ​មូសនេះ ស្រប​​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ កាន់តែ​ខ្លាំង​ឡើង​ជាមួយ​អ៊ីរ៉ង់​។​

​លោក​Andy Brown មេបញ្ជាការ​នៃ​នាវា​នេះ​បាន​និយាយថា ” ការផ្តោត​របស់​យើង​នៅ​ឈូង​សមុទ្រ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ភាព​តានតឹង​បច្ចុប្បន្ន​។ ប៉ុន្តែ​យើង​ប្តេជ្ញា លើកស្ទួយ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ធានា​ការដឹក​ជញ្ជូន​ជា​អន្តរជាតិ ហើយ​ការ​បញ្ចូន​នាវា​នេះ​គឺ​ដើម្បី​ការពារ​អ្វីៗ​ទាំងអស់នេះ​”​។​

​នាវា​HMS Kent នឹង​នៅ​ជួយ​ជា​មួយ​នាវា​អង់គ្លេស​មួយទៀត​គឺ នាវា​Duncan​ដែល​បាន​កំពុងស្ថិត​នៅ​ក្នុង​តំបន់​នោះ​៕​ប្រែ​សម្រួល​៖​សុខា​

អង់គ្លេស​បាន​បញ្ជូន​នាវាចម្បាំង​HMS Kent ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស កាលពី​ថ្ងៃ​ចន្ទ