អង់គ្លេស​បណ្តេញ​អ្នកការទូតរ​ស្ស៊ី​២៣​នាក់ និង​ផ្អាក​ការទាក់ទង​ទ្វេភាគី​កំរិត​ខ្ពស់​ដោយសារ​ជម្លោះ​រឿង​បំពុល​ចារបុរស​

3482
ចែករម្លែក

​អង់គ្លេស​នឹង​បណ្តេញ​អ្នកការទូត​រុស្ស៊ី​២៣​នាក់ ក្នុងការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​ភ្នាក់ងារបំពុល​ស​សៃ​ប្រសាទ​លើ​អតីត​​ភ្នាក់ងារ​មុខ​ពីរ​រ​ស្ស៊ី​នៅ​អង់គ្លេស​ភាគខាងត្បូង នេះ​បើតាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រេ​សា មេ កាល​​ពីថ្ងៃ​ពុធ​។​

​មេ​បាន​ប្រាប់​សភា​ថា​«​នៅក្រោម​អនុសញ្ញា​ក្រុង​វី​យែ​ន ចក្រភព​អង់គ្លេស​នឹង​បណ្តេញ​អ្នកការទូត​រុស្ស៊ី​២៣​នាក់​ដែល​ត្រូវបាន​សំគាល់​​ថា​ជាម​ន្ត្រី​ស៊ើបការណ៍​ដែល​មិន​ត្រូវបាន​រាយការណ៍​។​ពួកគេ​មាន​ពេល​តែមួយ​សប្តាហ៍​ដើម្បី​ចាកចេញ​»​។​

​លោកស្រី​នាយករដ្ឋមន្ត្រី​បាន​និយាយថា ការបណ្តេញចេញ​ដ៏៏​ច្រើន​បំផុត​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ​នឹង​ទម្លាក់​សមត្ថភាព​ចារកម្ម​របស់​​រុស្ស៊ី​នៅ​អង់គ្លេស​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅមុខ​។​អង់គ្លេស​ក៏៏​៏​នឹង​ផ្អាក​ការទាក់ទង​ទ្វេភាគី​កំរិត​ខ្ពស់​ជាមួយ​រុស្ស៊ី​និង​បាន​ដកចេញ​វិញ​ការអញ្ជើញ​រដ្ឋ​​មន្ត្រី​ការបរទេស​រុស្ស៊ី​មក​ទស្សនកិច្ច​អង់គ្លេស​។​

​លោកស្រី​មេ បាន​បន្ថែមថា​«​យើង​នឹង​បង្កក​ទ្រព្យ​រដ្ឋ​រុស្ស៊ី​នៅ​កន្លែង​ណា​ដែល​យើង​មាន​ភស្តុតាង​បង្ហាញថា​ពួកវា​អាច​ត្រូវបាន​ប្រើ​សំរាប់​​គំរាម​ជីវិត​ឬ​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​អង់គ្លេស​។​ខ្ញុំ​នឹង​ជំរុញអោយមាន​ចម្លើយ​តប​ថ្នាក់ជាតិ​ដ៏​រឹងមាំ​មួយ​នៅពេល​ក្រុមប្រឹក្សាសន្តិសុខ​​របស់​អង្គការសហប្រជាជាតិ​ប្រជុំ​នៅ​ក្រុង​ញូវយ៉ក​ដើម្បី​ពិភាក្សា​ការវាយប្រហារ​នេះ​។​

​លោកស្រី​មេបា​ន​និយាយថា លោកស្រី​បានធ្វើការ​សន្និដ្ឋានថា រុស្ស៊ី​ទទួលខុសត្រូវ​ចំពោះ​ការប៉ុនប៉ង​សម្លាប់​លោក​សឺ​ហ្គេ ស្គ្រី​ប៉ាល់​និង​កូនស្រី​​របស់លោក​។​

​ស្គ្រី​ប៉ាល់ អាយុ​៦៦​ឆ្នាំ​និង​កូនស្រី​យូ​លី​យ៉ា អាយុ​៣៣​ឆ្នាំ ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅលើ​កៅអី​នៅក្រៅ​អាគារ​ផ្សារ​ទំនើប​មួយ​នៅ​ក្រុង​​សាលី​ស្បឺ​រី កាលពី​ថ្ងៃ​៤​មីនា​។​ពួកគេ​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​មន្ទីរពេទ្យ​ចាប់តាំងពី​គ្រា​នោះមក​។​

​រុស្ស៊ី​បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ណាមួយ និង​ថា​លោកស្រី​មេ បាន​ប្រាប់​សភា​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិនបាន​ផ្តល់​ការពន្យល់​បកស្រាយ​​គួរអោយ​ជឿទុកចិត្ត​ចំពោះ​ការវាយប្រហារ​នេះ​។​

​លោកស្រី​មេ ថែមទាំង​បានអោយដឹងថា សមាជិក​រាជវង្ស​និង​រដ្ឋមន្ត្រី​អង់គ្លេស​នឹងមិន​ទៅ​ចូលរួម​ការប្រកួត​World Cup​នៅ​រុស្ស៊ី​ឡើយ​។​

​ក្នុងពេល​ជាមួយគ្នា សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ រួមមាន​សហរដ្ឋអាមេរិក បាន​សម្តែង​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​អង់គ្លេស​ក្រោយពី​ការ​​វាយប្រហារ​ឬ​ការប្រើ​ភ្នាក់ងារបំពុល​ស​សៃ​ប្រសាទ​លើកដំបូង​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​។​

​ខណៈដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ជួបប្រជុំ​នៅ​ក្រុង​ញូវយ៉ក ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​បញ្ជាក់ថា​បញ្ហា​នេះ​នឹង​​ស្ថិតក្នុង​របៀបវារៈ​នៃ​ជំនួប​នៅ​សប្តាហ៍​ក្រោយ​របស់​មេដឹកនាំ​ប្លុក​នេះ​នៅ​ក្រុង​ព្រុ​ច​សែ​ល​៕​ដោយ​៖​វា​សនា

​មេ កាលពី​ថ្ងៃ​ពុធ​ក៏បាន​បន្ទោស​លោកពូ​ទីន​ចំពោះ​ការធ្វើអោយ​ទំនាក់ទំនង​រវាង​ក្រុង​មូ​ស្គូ​និង​ឡុង​ដ៍​កាន់តែ​ចុះ​ដុនដាប និង​ថា​​វា​ជា​សោកនាដកម្ម​ដែល​រុស្ស៊ី​បាន​ជ្រើស​យក​ការប្រព្រឹត្តិ​បែបនេះ​