អង់គ្លេស​សាកល្បង​ដ្រូ​ន​ថ្មី មិនអាច​ចាប់បាន​ដោយ​រ៉ា​ដា​

329
ចែករម្លែក

​ដ្រូ​ន​ឈ្មោះ MAGMA គឺមាន​សមត្ថភាព​អាច​បត់បែន​បាន​ដោយ​មិនចាំបាច់​មាន​ស្លាប​ប្រពៃណី ដែលមាន​នៅលើ​យន្តហោះ​ទូទៅ​ដើម្បី​ប្រើ​ខ្យល់​បាញ់​ចេញពី​ម៉ាស៊ីន​របស់​វា​ឆ្លងកាត់​រន្ធ​ពិសេស​នៅក្នុង​ស្លាប​របស់​វា​នៅ​ល្បឿន​លឿន​ជាង​សំឡេង​។​

​ដ្រូ​ន​គំរូ​នេះ ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ម៉ាន់​ឆេ​ស្ទើ​ដោយ​សហការ​ជួយ​ពី​វិស្វករ​នៅឯ​ក្រុមហ៊ុន BAE Systems ត្រូវបាន​ហោះ​សាកល្បង​ចេញពី​ព្រលានយន្តហោះ Llanbedr នៅ​ភាគ​ពាយព្យ​ប្រទេស​វែ​ល​។​

​ក្រៅពី​ការបញ្ជា​បត់បែន​ផ្អែកលើ​ស្លាប​ពិសេស​របស់​វា យន្តហោះ​ដ្រូ​ន​នេះ​ត្រូវគេ​និយាយថា​ប្រើប្រាស់​បច្ចេកវិជ្ជា “​ទម្លុះ​ឆ្លង​កាត់ទឹក​” ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ម៉ាន់​ឆេ​ស្ទើ​ជិត​ពីរ​ទសវត្សរ៍​មកហើយ ដោយ​ប្រើ​ខ្យល់​ផ្លុំ​ពី​ម៉ាស៊ីន​ដើម្បី​បង្វែរ​ឧស្ម័ន​ដើម្បី​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្តូរ​គន្លង​យន្តហោះ​។​

​យោងតាម​ក្រុមហ៊ុន BAE Systems ម៉ូដ​របស់​ដ្រូ​ន MAGMA គឺ​ស្រាល​ជាង​មុន ថោក​ជាង​មុន និង​គួរឱ្យ​ទុកចិត្ត​ជាង​ម៉ូត​ដ្រូ​ន​ធម្មតា ជាមួយ​ភាព​រលោង​ដ៏​កម្រ​របស់​វា ដោយ​ធ្វើឱ្យ​វា​មើលមិនឃើញ​ក្នុង​រ៉ា​ដា​របស់​សត្រូវ​ឡើយ​។​

​សារព័ត៌មាន Bloomberg បាន​បង្ហាញថា ដ្រូ​ន​និង​បច្ចេកវិជ្ជា​របស់​វា​អាចជួយ​ក្នុងការ​បង្កើត​នូវ​គម្រោង​ប្រព័ន្ធ​ប្រយុទ្ធ​លើ​អាកាស​នាពេល​អនាគតរ​បស់​ចក្រភព​អង់គ្លេស ពោលគឺ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៦ របស់​អង់គ្លេស​។​

​លោក ប៊ី​ល ក្រោ​វ​ធឺ អ្នកដឹកនាំ​គម្រោង​ដ្រូ​ន MAGMA នៅ​សាកលវិទ្យាល័យ​ម៉ាន់​ឆេ​ស្ទើ​បាន​និយាយថា ភាពជា​ដៃគូ​របស់​សាកលវិទ្យាល័យ​ជាមួយ​ក្រុមហ៊ុន BAE Systems បានផ្តល់​ឱ្យ​ពួកគេ​នូវ “​សេរីភាព​ក្នុងនាម​ជា​សាកលវិទ្យាល័យ​មួយ​ដែល​ផ្តោតលើ​ការស្រាវជ្រាវ​បែប​ផ្សងព្រេង ជាមួយ​ក្រុមហ៊ុន BAE Systems ជា​អ្នក​ផ្តល់នូវ​វិធីសាស្ត្រ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​ឧស្សាហកម្ម​”៕ ដោយ៖ កញ្ញាដាលីស

អង់គ្លេស​សាកល្បង​យន្តហោះ​ដ្រូ​ន​លឿន​ជាង​សំឡេង MAGMA កាលពី​ថ្ងៃទី​៣​ខែឧសភា