អង់គ្លេស​សុំអោយ​អ៊ីរ៉ង់​ដោះលែង​នាវា​​របស់​ខ្លួន តែ​អ៊ីរ៉ង់​ថា​វា​ជា​ការ​ធ្វើ​តប​ចំពោះ​ចំណាត់ការ​របស់​អង់គ្លេស​

915
ចែករម្លែក

​អង់គ្លេស​កាលពី​ថ្ងៃ​សៅ​រា៍ន​ទទូច​អោយ​អ៊ីរ៉ង់​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ ដោយ​ធ្វើ​ការដោះលែង​នាវា​ដោត​ទង់ជាតិ​អង់គ្លេស ដែល​ខ្លួន​អះអាង​ថា​ត្រូវ​បាន​ចាប់​ឃាត់​​ដោយ​ខុសច្បាប់​នៅក្នុង​ដែន​ទឹកអូ​ម៉ង់ ។​

​តែ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​មិន​បាន​អើពើ​នឹង​ការអំពាវនាវ​របស់​អឺរ៉ុបអោយ​ដោះលែង​នាវា​នេះ​ទេ និង​ថា​ការចាប់​នាវា​អង់គ្លេស​នេះ​ជា​ការ​ធ្វើ​តប​ចំពោះ​តួនាទី​របស់​អង់គ្លេស​នៅ​​ក្នុង​ការចាប់ឃាត់ទុក​នាវា​អ៊ីរ៉ង់​មួយ​។​

​ការចាប់​នា​វាពី​សំណាក់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នេះ​នាំអោយ​មាន​ការ​ថ្កោលទោស​ពី​អង់គ្លេស​និង​សម្ពន្ធមិត្ត​អឺរ៉ុប នៅ​ពេល​ពួកគេ​បន្ត​អំពាវនាវ​អោយ​បន្ថយ​ភាព​តានតឹង​នៅក្នុង​​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​នេះ​។​

នាវា​Stena Impero​ដែល​ត្រូវ​អ៊ីរ៉ង់​ឃាត់ ត្រូវ​បាន​ថត​បន្ទាប់ពី​វា​ត្រូវ​បាន​នាំ​ទៅ​កាន់​កំពង់ផែ​អ៊ីរ៉ង់​មួយ​កាលពី​ថ្ងៃ​សុក្រ​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បាន​និយាយថា ការចាប់​ឃាត់​នាវា​នេះ​ជា​សញ្ញា​គួរ​អោយ​បារម្ភ​ដែល​បង្ហាញ​ថា​អ៊ីរ៉ង់​អាច​ជ្រើស​ផ្លូវ​ដើរ​ដ៏​គ្រោះថ្នាក់​។​លោក​ក៏​បាន​ការពារ​ការចាប់​ឃាត់​នា​​វា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​កាលពី​២​សប្តាហ៍​មុន ដោយ​ថា​វា​ជា​ចំណាត់ការ​ស្របច្បាប់​មួយ ដោយសារ​តែ​នាវា​នោះ​ត្រូវបាន​គេ​សង្ស័យថា​ដឹក​ប្រេង​ទៅ​ស៊ី​រី​ដែ​កវារំលោភ​ទណ្ឌកម្មរ​បស់​អឺរ៉ុប​។​

​តែ​អ្នកនាំពាក្យ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវបាន​ស្រង់​សម្តី​ដែលថា ការចាប់​នាវា​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​ជា​ការ​ធ្វើ​តប​ដោយ​ស្របច្បាប់ និង​ថា​នាវា Stena Impero នេះ​បាន​រំលោភ​​ច្បាប់​សមុទ្រ​អន្តរជាតិ​។​

​ចំណាត់ការ​សងសឹក​គ្នា​ទៅវិញទៅមក​នេះ​បង្ក​ការ​ថ្កោលទោស​ពី​ប្រទេស​ហត្ថលេខី​អឺរ៉ុប​នៃ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​អាល្លឺម៉ង់​និង​បារាំង បាន​អំពាវនាវ​អោយ​អ៊ីរ៉ង់​ដោះ​​លែង​នាវា​នេះ​ជា​បន្ទាន់ ហើយ​រដ្ឋាភិបាល​ក្រុង​ប៊ែរ​ឡាំង​និយាយថា អំពើរបស់អ៊ីរ៉ង់បំផ្លាញ​កិច្ចខិតខំ​ក្នុង​កសរ​ស្វែងរក​ផ្លូវ​ចេញ​នៃ​វិបត្តិ​បច្ចុប្បន្ន​៕​ដោយ​៖​វាសនា​