អង់គ្លេស គ្រោង​បន្ថែម​ទោស ៥ ឆ្នាំ​សម្រាប់​បទល្មើស​ធ្វើបាប​សត្វ​

386
ចែករម្លែក

ទោស​ជាប់ពន្ធនាគារ សម្រាប់​បទល្មើស​ធ្វើបាប​សត្វ​ដោយ​អំពើ​ឃោរឃៅ អាច​កើន ឡើង​រហូតដល់ ៥​ឆ្នាំ​ក្រោម​សេចក្ដីស្នើច្បាប់​ថ្មី​ដែល​បាន​ទៅដល់​ដៃ​សភា​កាលពី​ថ្ងៃ ទី​២៦ ខែមិថុនា​។​

​សេចក្ដីស្នើច្បាប់​នេះ បាន​បង្កើន​រយៈពេល​ជាប់ទោស​ច្រើន​គួរឱ្យភ្ញាក់ផ្អើល​ពី​ទោស បច្ចុប្បន្ន​ដែលមាន​ត្រឹមតែ ៦ ខែ​។​

​សេចក្ដីស្នើច្បាប់​នេះ​កើតមានឡើង ក្រោយពី​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ កាលពី​ឆ្នាំមុន ដែល​ក្នុងនោះ​ជាង ៧០% នៃ​ប្រជាជន​អង់គ្លេស បាន​គាំទ្រ​ទោស​ជាប់ ពន្ធនាគារ​ដ៏​តឹងរ៉ឹង​នេះ​សម្រាប់​ជន​ដែល​ធ្វើបាប​សត្វ​។

​ប្រសិនបើ​សភា​អនុម័ត​លើ​សេចក្ដីស្នើច្បាប់​នេះ តុលាការ​នឹង​ផ្តន្ទាទោស​ជនល្មើស កាន់តែ​ធ្ងន់​ក្នុងករណី​ដូចជា​វ៉ៃ​ឆ្កែ ធ្វើបាប​ឆ្មា​ឬ​ធ្វើបាប​សត្វ​កសិដ្ឋាន​ក្នុង​រូបភាព​ឃោរឃៅ ដូចជា​បង្អត់​ចំណី​ជាដើម​៕ ប្រែ​សម្រួលៈ ខុម​